Connect with us

Hi, what are you looking for?

អន្តរជាតិ

មី​យ៉ាន់​ម៉ា បន្ត​ដាក់​រដ្ឋ ក្នុង​គ្រាអាសន្ន រយៈពេល ៦​ខែ​ទៀត​

​រ៉ង់​ហ្គូ​ន – ក្រុមប្រឹក្សាសន្តិសុខ និង​ការពារជាតិ​របស់​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ បានប្រកាស​ពន្យារពេល​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​រយៈពេល​ប្រាំ​មួយខែ​បន្ថែមទៀត​។​

សេចក្តីប្រកាស​បានបញ្ជាក់​ថា ការពន្យារ​ពេលនេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ការរៀបចំ​ចាំបាច់​សម្រាប់​ការបោះឆ្នោត​សកល​ពហុបក្ស​។ ភាពអាសន្ន​ត្រូវបាន​ប្រកាស​ជា​លើកដំបូង​នៅក្នុង​ខែកុម្ភៈ ឆ្នាំ ២០២១ បន្ទាប់ពី​របប​យោធា​បាន​ឃុំខ្លួន​អតីត​មេដឹកនាំ​រដ្ឋាភិបាល រួមទាំង​ទីប្រឹក្សា​រដ្ឋ និង​ប្រធានាធិបតី​។

​ទន្ទឹមនេះ កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​បានធ្វើការ​ចាប់ខ្លួន​មនុស្ស​រាប់សិប​នាក់ នៅក្នុង​ចំណាត់ការ​បង្ការ​ទុកជាមុន​មួយ ដើម្បី​បំផ្លាញចោល​ផែន​ការធ្វើ​កូដកម្ម​ទូទាំង​ប្រទេសមួយ នៅ​ថ្ងៃ​អង្គារ​នេះ ចំ​ខួប​មួយឆ្នាំ​គត់​នៃ​ការដណ្តើម​អំណាច​របស់​យោធា​ពី​រដ្ឋាភិបាល​ស៊ីវិល​របស់លោក​ស្រី អោ​ង សាន ស៊ូ ជី​។​

​បើតាម​សារព័ត៌មាន​មី​ម៉ាន់​ម៉ា អា​លីន ដេល្លី ការចាប់ខ្លួន​ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​យ៉ាង​ហ្គោ​ន​, ម៉ាន់​ដា​ឡេ និង មី​យ៉ា​វ៉ាត​ឌី ហើយ​សមាភាព​រួមមាន​អ្នកលក់ដូរ ម្ចាស់​ភោជនីយដ្ឋាន វេជ្ជបណ្ឌិត​ម្នាក់ អ្នក​ផាត់មុខ (make-up) ម្នាក់ ជាង​ជួសជុល​ទូរស័ព្ទ​ម្នាក់ និង​គ្រូទាយ​ម្នាក់​។ ការចាប់ខ្លួន​ពួកគេ​កើតឡើង​ក្រោយពី​មានការ​ព្រមាន​ផ្លូវការ​ថា អ្នកចូលរួម​ក្នុង​កូដកម្ម​អាច​ត្រូវ​ចាប់ខ្លួន និង​នាំ​ឡើង​តុលាការ​៕

Advertisement
Advertisement