Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេច ហ៊ុន សែន សុំ​អាធ្យាស្រ័យ​ចំពោះការ​ភ័ន្ត​ច្រឡំពី​ការ​ដោះ​លែងជនជាតិអូស្រ្តាលីដោយមេដឹកនាំភូមា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី

ភ្នំពេញ – នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ​២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម ដោយសុំអធ្យាស្រ័យ​ចំពោះការ​លើក​ឡើង​ដោយ​ភ័ន្ត​ច្រឡំ​ថា ជនជាតិអូស្រ្តាលី​ដែល​សម្តេច​បាន​ស្នើរ​ទៅ​មេដឹកនាំ​មេយ៉ាន់​ម៉ា ត្រូវ​បាន​ដោះលែងនោះ ប៉ុន្តែជាក់ស្តែង​ជនជាតិអូស្រ្តាលីរូបនោះ​នៅ​មិន​ទាន់​បាន​ដោះ​លែង​នៅ​ឡើយ​ទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី

“ព្រឹកមុិញខ្ញុំបានលើកឡើងអំពីការដោះលែងជនជាតិអូស្ត្រាលីដែលខ្ញុំបានស្នើរសុំមេដឹកនាំយោធាមីយ៉ាន់ម៉ា។ តាមការជាក់ស្តែងជនជាតិអូស្ត្រាលីនេះ មិនទាន់ទទួលបានការដោះលែងនៅឡើយទេ។ ការភន្ត័ច្រឡំនេះបណ្តាលមកពីខ្ញុំទទួល បានព័ត៌មានខុសដែលខ្ញុំសូមអាធ្យាស្រ័យលើកំហុសដោយអចេតនាមួយនេះ”

– សម្តេច ហ៊ុន សែន

សូម​បញ្ជាក់ថា នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវជាតិ​លេខ​៧ ពីខេត្ត​ក្រចេះទៅខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ​២០២២ សម្តេច​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បានលើក​ឡើងថា របបសឹកភូមាយល់ព្រមដោះលែងសាស្ត្រាចារ្យម្នាក់​សញ្ជាតិ​អូស្ត្រាលី​ដែលជា​មនុស្ស​របស់​លោកស្រី អង់សាន ស៊ូជី ក្រោយ​ពីសម្តេច​បាន​ស្នើទៅលោក មិនអ៊ុង ឡាំង នៅក្នុងដំណើរទស្សនកិច្ច​នៅភូមាកាលពីដើមខែមករា។

សម្តេច ហ៊ុន សែន បានអះអាងទៀតថា កម្ពុជាក្នុងនាមប្រធានអាស៊ាន ដែលសម្របសម្រួលចំពោះបញ្ហាមីយ៉ាន់ម៉ា គឺទទួលបានការគាំទ្រ ច្រើនជាងការរិះគន់ ។ ហើយថា ជម្លោះនយោបាយនៅភូមា​ដែល​កើត​មាន​រាប់ទស្សវត្សមកនេះ គឺមិន​ដោះស្រាយ​ចប់​ត្រឹម​តែ​ក្នុងរយៈខ្លី ឬ​ក្នុងពេល​ដែលកម្ពុជា​ធ្វើ​ជាប្រធានអាស៊ាននេះឡើយ៕

Advertisement
Advertisement