Connect with us

Hi, what are you looking for?

ក្នុងស្រុក

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ៖ មិនត្រូវ​មើល​ស្រាលលើលទ្ធភាព​វ៉ៃលុក នៃវីរុស​អូមីក្រុង​នាពេល​នេះឱ្យ​សោះ

លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល

ភ្នំពេញ – នៅព្រឹកព្រលឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០២២នេះ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា នៅតាមបណ្តាប្រទេសមួយចំនួនលេីសាកលលោក​ និងក្នុងតំបន់​ គេបានរកឃេីញករណីឆ្លងអូមីក្រុងជារៀងរាល់ថ្ងៃ​ ក្នុងនោះក៏មានកម្ពុជាយេីងដែរ​ ហេីយករណីស្លាប់នៅតាមបណ្តាប្រទេសមួយចំនួននោះ​ ក៏កេីតមានរួចហេីយដែរ​ នៅលេីអ្នកដែលមានជំងឺប្រចាំកាយ​ និងអ្នកដែលមិនបានចាក់​វ៉ាក់សាំង ឫចាក់មិនគ្រប់ដូស។ ដូច្នេះ​ មិនត្រូវមេីលស្រាលលេីលទ្ធភាពវ៉ៃលុកនៃវីរុសអូមីក្រុងនាពេលនេះឱ្យសោះ។

លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល

បើតាម​ការ​បញ្ជាក់របស់​លោកជំទាវ ឱ វណ្ណឌីន អូមីក្រុងបាននិងកំពុងឆ្លងនៅក្នុងសហគមន៍យេីងហេីយ ​ជាពិសេសកន្លែងដែលមានមនុស្សម្នាច្រេីនកុះករ​ កន្លែងបិទជិតៗគ្មានខ្យល់ចេញចូលប្រេីតែម៉ាស៊ីនត្រជាក់ និងកន្លែងជួបជុំគ្នាច្រេីនពេកខ្វះការអនុវត្តន៍វិធានការ​ ៣ការពារ​ និង៣កុំ​ ។

ជាមួយ​គ្នា​នេះ លោកជំទាវ ក៏ធ្វេីការអំពាវនាវសារជាថ្មី​ ដល់បងប្អូនជនរួមជាតិទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩​ ពីពេលនេះតទៅ ដោយត្រូវនាំមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ឱ្យបានគ្រប់គ្នា​ គ្រប់ដូសមូលដ្ឋាន​ និងដូសជំរុញ​ ពីឥឡូវនេះ​ កុំបីអាក់ខានឱ្យសោះឡេីយ, យកចិត្តទុកដាក់​ បន្តអនុវត្តន៍វិធានការ​ ៣​ ការពារ​ ​ និង​ ៣កុំ​។

បេីមានការសង្ស័យ​ សុំធ្វេីតេស្តរហ័សដោយខ្លួនឯង​ បេីវិជ្ជមានកូវីដ-១៩​ សុំនៅដាច់ដោយឡែក​ អនុវត្តន៍ការព្យាបាលនិងថែទាំនៅតាមផ្ទះឱ្យបានហ្មត់ចត់​ ចៀសវាងចម្លងបន្តទៅសមាជិកគ្រួសារនៅក្នុងផ្ទះរបស់ខ្លួន​ ដោយអនុវត្តន៍តាមគោលការណ៍ណែនាំប្រត្តិបត្តិសម្រាប់ការព្យាបាលនិងថែទាំតាមផ្ទះ​ ដែលក្រសួងសុខាភិបាលបានចេញផ្សាយរួចហេីយ​ ឱ្យបានត្រឹមត្រូវ៕

Advertisement
Advertisement