Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងទេសចរណ៍ណែនាំម្ចាស់អាជីវកម្មទេសចរណ៍ពង្រឹងការអនុវត្តវិធានការនានា ដើម្បីទប់ស្កាត់មេរោគអូមីក្រុង

ក្រសួងទេសចរណ៍​កម្ពុជា

ភ្នំពេញ – ក្រសួងទេសចរណ៍កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសារាចរណែនាំស្ដីពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នូវមេរោគកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទអូមីក្រុង។

ក្នុងសារាចរណែនាំខាងលើនេះ ក្រសួងទេសចរណ៍បានក្រើនរំលឹកដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងម្ចាស់ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់អំពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ឬនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP)។

ក្នុងនោះ​ក៏​បាន​ហាម​គ្រប់មូលដ្ឋាន​អាជីវកម្ម សេវាកម្មទេសចរណ៍ មិន​ត្រូវ​រៀបចំ​ឱ្យ​មានការ​ជួបជុំ​ផឹកស៊ី កំសាន្ត​សប្តាយ​ប្រាសចាក​ពីការ​ណែនាំ​របស់ក្រសួងសុខាភិបាលជាដាច់ខាត។ ក្នុងនោះ​ចំពោះ​ការ​ជួបជុំ​ជាក្រុមតូច​ដែល​ចាំបាច់​ (លក្ខណៈ​ជាក្រុមគ្រួសារផ្ទាល់) នៅក្នុង​ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ ចាំបាច់ត្រូវ​តែរក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ឱ្យ​បាន​យ៉ាង​តិច ១,៥ម៉ែត្រ និង​មាន​ចំនួន​កម្រិត​អាស្រ័យ​តាម​ការ​កំណត់ដោយ​ឡែក​របស់រដ្ឋបាល​រាជធានី ខេត្ត។

សូមអានសេចក្តីណែនាំ៖

Advertisement
Advertisement