Connect with us

Hi, what are you looking for?

ក្នុងស្រុក

ប្រជាជនកម្ពុជា​៩០ភាគរយ ទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩

ភ្នំពេញ – យោង​តាម​របាយការណ៍​របស់ក្រសួងសុខាភិបាល​បាន​ឱ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០២២ ប្រជាជនកម្ពុជា​ប្រមាណជាង ៩០ភាគរយ នៃ​ចំនួន​ប្រជាជនសរុប១៦លាននាក់ បានទទួលការ​ចាក់វ៉ាក់សាំងការពារ​ជំងឺកូវីដ១៩។

ក្នុងនោះ ប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,២៩ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់, កុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៧៦ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ ១ ៨២៧ ៣៤៨ នាក់, កុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៦,៣៥ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២ នាក់, កុមារអាយុ ០៥ឆ្នាំ មាន ១០៩,១៩ភាគរយធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤ ៣១៧ នាក់, កុមារអាយុ ០៣ឆ្នាំ ដល់​ក្រោម ០៥ឆ្នាំ មាន ០,០០ភាគរយធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០ ៧៣០ នាក់៕

_

Advertisement
Advertisement