Connect with us

Hi, what are you looking for?

អន្តរជាតិ

រដ្ឋមន្ត្រី​ការពារជាតិ​ប្រទេស​ម៉ាឡេស៊ី ​ឆ្លង​កូ​វីដ​១៩​

លោក ហ៊ី​សា​មូ​ឌី​ន ហ៊ូ​សេន រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​ម៉ាឡេស៊ី​

លោក ហ៊ី​សា​មូ​ឌី​ន ហ៊ូ​សេន (Hishammuddin Hussein) រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​ឆ្លង​កូ​វីដ​១៩ នេះ​បើតាម​ការិយាល័យ​របស់​លោ​កញ្ជាក់ នា​ថ្ងៃទី​២២ កុម្ភៈ ២០២២​។​ ​ក្រសួងសុខាភិបាល​ថា លោក​រដ្ឋមន្ត្រី​បាន​ឆ្លង បើទោះបីជា​លោក​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​រួចរាល់​ហើយ​ក្តី​។​

លោក ហ៊ី​សា​មូ​ឌី​ន ហ៊ូ​សេន រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​ម៉ាឡេស៊ី​

យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី​ជាន់ខ្ពស់​រូបនេះ​នឹង​បន្ត​ពិនិត្យ​ការងារ អំឡុង​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​។ លោក​ថា លោក​មាន​អា​ការៈល្អ​ធម្មតា​ទេ ជា​អ្វី​លោក​រៀបរាប់​តាម​បណ្តាញ​សង្គម ធ្វី​ត​ធឺ​។​

​គួរ​បញ្ជាក់ថា ម៉ាឡេស៊ី​នៅតែមាន​អត្រា​ឆ្លង​ខ្លាំង ជាពិសេស ក្នុងពេល​រាតត្បាត​នៃ​វីរុស​អូ​មី​ក្រុង ក្នុងនោះ ឆ្លង​ប្រចាំថ្ងៃ​ខ្ទង់ ជាង​២​ម៉ឺន​នាក់​៕​

Advertisement
Advertisement