Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេចតេជោសុំការយោគយល់ចំពោះតម្លៃប្រេងឡើងថ្លៃ ដោយ​សារ​តែ​សង្រ្គាម​នៅ​អ៊ុយក្រែន

ថ្លែង​ក្នុងពិធីសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កំណាត់ផ្លូវជាតិលេខ៣ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បាន​ថ្លែង​ដោយ​ស្នើ​សុំ​ការយោគយល់ពីប្រជាពលរដ្ឋ​ខ្មែរ ចំពោះ​ការ​ឡើងថ្លៃប្រេងនៅពេលនេះ គឺ​ដោយ​សារ​តែ​សង្រ្គាម​រវាងប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន។

បើតាម​ប្រសាសន៍​របស់សម្តេចតេជោ ប្រទេស​រុស្ស៊ី គឺជា​ប្រទេស​ផលិតប្រេង​ដ៏​ធំ​មួយ​ដែរ​នៅ​លើ​ពិភពលោក ហើយ​ពេលនេះ ដោយ​សារ​តែ​សង្រ្គាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ព្រមជាមួយ​ការ​ដាក់ទណ្ឌកម្មសេដ្ឋកិច្ច​ពី​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ មក​លើ​ប្រទេស​រុស្ស៊ីផងនោះ ទើប​ធ្វើ​ឲ្យ​តម្លៃប្រេង​ឡើងថ្លៃ។

បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់ក្រសួងពាណិជ្ជកម្ម​កម្ពុជា កាលពីថ្ងៃទី១ មីនា ម្សិលមិញ បាន​បង្ហាញថា តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា បានហក់​ឡើង​ដល់ ៤៨០០រៀល​នៅ​ក្នុង​មួយលីត្រ ខណៈ​តម្លៃប្រេងសាំង​ស៊ុបពែរ បាន​ឡើង​ដល់ ៥៣៥០រៀល​ហើយ៕

Advertisement
Advertisement