Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេច ទៀ បាញ់ ៖ កងទ័ពស្វ័យការពារជប៉ុននឹងទៅទស្សនានៅកំពង់ផែរាម

ប្រមុខការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក​កាលពីរសៀលថ្ងៃម្សិលមិញថា នាវាកងទ័ពស្វ័យការពារជប៉ុន នឹងចូលសុំចតនៅកំពង់ផែកំពង់ផែរាម ខេត្តព្រះសីហនុ ដើម្បីទស្សនកិច្ចនៅទីនោះ និងជួបសម្តែងការគួរសមជាមួយមេបញ្ជាការមូលដ្ឋានសមុទ្រនៅរាមផងដែរ។ ហើយការទៅទស្សនានៅកំពង់ផែរាមនេះ វាមិនមែនជារឿងរឿងសម្ងាត់ទេ។

នាវាស្វ័យការពារជប៉ុនចំនួនពីរគ្រឿងប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គ្រោងនឹងចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៤-១៧ ខែមីនា ឆ្នាំ២០២២ ដើម្បីសម្តែងការគួរសម និងបំពេញទស្សនកិច្ចជាមិត្តភាពនៅកម្ពុជា និងជាការរំលឹកអបអរសាទខួបលើកទី៣០ នៃកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពរបស់កងទ័ពស្វ័យការពារជប៉ុននៅក្នុងប្រទេសកម្ពុជា។

មន្ត្រី​កង​ទ​ព័​ជើង​ទឹក​កម្ពុជា បាន​ឱ្យដឹងថា ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ប្រតិភូ​នាវា​ស្វ​យ​ការពារ​ជប៉ុន​នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ផងដែរ​។​

​សូមបញ្ជាក់ថា នាវា​ទី​១ ឈ្មោះ URAGA – 463 ជា​ប្រភេទ​នាវា​ប្រឆាំង​មីន មាន​បណ្ដោយ ១៤១​ម ទទឹង ២២​ម ជម្រៅ​ទឹក ៥.៤​ម មាន​ទំងន់​ផ្ទុក ៥.៦៥០​តោន និង​មាន​នាវិក​ចំនួន ១២៦​នាក់​។ នាវា​ទី​២ ឈ្មោះ HIRADO – 305 មាន​បណ្ដោយ ៦៧​ម ទទឹង ១១​ម ជម្រៅ​ទឹក ២.៧​ម មាន​ទំងន់​ផ្ទុក ៦៩០​តោន និង​មាន​ក្រុម​ចំនួន ៥៤​នាក់​។​

​នាវា​ទាំង​២​គ្រឿង ដឹកនាំ​បញ្ជា​រួម​ដោយ​លោក Noguchi Yasushi មេបញ្ជាការ​កងពលធំ​ទី​១ បោសសំអាត​មីន ប្រចាំ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក៕

Advertisement
Advertisement