Connect with us

Hi, what are you looking for?

ក្នុងស្រុក

មិនធ្លាប់មាន! ម្សិលមិញគ្រោះថ្នាក់​ចរាចរណ៍បណ្តាលឲ្យ​មនុស្ស​ស្លាប់ ១០​នាក់

(ភ្នំពេញ) ៖ មនុស្ស​ចំនួន ១០​នាក់ បាន​បាត់​បង់ជីវិត និង​មនុស្ស​ចំនួន ១៤​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅបណ្តារ​រាជធានី ខេត្ត ចំនួន​១០ កាលពីថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២២ ម្សិលមិញ​ ដែលត្រូវ​គេ​​កត់សម្គាល់ថា ជាថ្ងៃដែលមានមនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់ចរាចរណ៍​ច្រើនជាង​ថ្ងៃ​ផ្សេងៗ​។​

​យោងតាម​របាយការណ៍​របស់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានបង្ហាញថា នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២២ ម្សិលមិញ គ្រោះថ្នាក់ចរាចរណ៍បានកើត​ឡើង ចំនួន ១៣ លើក បណ្តាល​ឲ្យ​មនុស្ស​ចំនួន ១០​នាក់ បាន​ស្លាប់ និង​រងរបួស ចំនួន ១៤​នាក់ (​រងរបួស​ស្រាល ចំនួន ៣​នាក់ និង​របួសធ្ងន់ ចំនួន ១១​នាក់​)​។

​របាយការណ៍​ដដែល បាន​បន្តថា គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១៣​លើក បានកើត​នៅ​រាជធានី ខេត្ត ចំនួន ១០ រួមមានៈ ១. ខេត្តបន្ទាយមានជ័យ ស្លាប់ ២​នាក់ និង​របួស ១​នាក់ , ២. កំពង់ស្ពឺ ស្លាប់ ១​នាក់ និង​របួស ១​នាក់ , ៣. កណ្តាល ស្លាប់ ១​នាក់ និង​របួស ១​នាក់ , ៤. ក្រចេះ ស្លាប់ ១​នាក់ និង​របួស ១​នាក់ , ៥. ភ្នំពេញ របួស ៧​នាក់ , ៦. ព្រៃវែង ស្លាប់ ១​នាក់ និង​របួស ១​នាក់ , ៧. សៀមរាប ស្លាប់ ១​នាក់ , ៨. ព្រះសីហនុ ស្លាប់ ១​នាក់ , ៩. ស្ទឹងត្រែង របួស ២​នាក់ , ១០. ខេត្ត ស្វាយរៀង ស្លាប់ ២​នាក់​៕

Advertisement
Advertisement