Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ប្រេងសាំងនៅកម្ពុជាហក់​ឡើង​ដល់ ៥៣០០រៀល​ក្នុង​មួយលីត្រ

បើយោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ចេញផ្សាយ​នៅព្រឹក​ថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០២២នេះ បានបង្ហាញ តម្លៃ​ប្រេងសាំងបានហក់​ឡើង​ដល់ ៥៣០០រៀលក្នុង​មួយ​លីត្រ​ហើយ ខណៈតម្លៃប្រេង​ម៉ាស៊ូត ក៏​ឡើង​ដល់ ៥៣០០រៀល​ក្នុង​មួយលីត្រ​ផងដែរ។

ការឡើងថ្លៃប្រេង​យ៉ាងគំហុកនេះ ត្រូវ​បានគេ​បន្ទោស​ទៅ​លើ​វិបត្តិសង្រ្គាម​ដែល​កំពុង​កើត​មាន​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន ខណៈ​ប្រទេស​រុស្ស៊ី​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ផលិតប្រេង​ធំជាងគេនៅលើពិភពលោក។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ទណ្ឌកម្មនាំចេញប្រេងឥន្ធនៈដោយសារសង្គ្រាមនៅប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឲ្យប្រេងពិភពលោកឡើងថ្លៃខ្ពស់ ដូច្នេះនៅកម្ពុជាក៏នឹងអាចបន្តហក់ឡើងថ្លៃមួយកម្រិតទៀតដែរ ហើយតម្លៃប្រេងក៏រកការកំណត់ជារួមមិនទាន់បានដែរក្នុងស្ថានភាពបច្ចុប្បន្ននេះ។

យ៉ាងណាក៏ដោយ​ចំពោះបញ្ហាតម្លៃប្រេងឥន្ធនហក់ឡើងលើសការរំពឹងទុកនេះ បើតាម​ការ​បញ្ជាក់របស់​លោក ប៉ែន សុវិជាតិ ថា ក្រសួងពាណិជ្ជកម្មបានកោះប្រជុំរវាងវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធជាបន្តបន្ទាប់ហើយ ដើម្បីរិះរកវិធានការដោះស្រាយបញ្ហា។ ព្រោះរាជរដ្ឋាភិបាល បានប្រឹងប្រែងធ្វើយ៉ាងណាធានាឲ្យបាននូវ៖ ទី១.ប្រេងសម្រាប់ប្រើប្រាស់សម្រួលជីវភាពពលរដ្ឋ, ទី២.ជីវភាពសេដ្ឋកិច្ច និងទី៣ ធានាថ្លៃសមរម្យស្របដែលអាចឲ្យប្រជាពលរដ្ឋទិញយកមកប្រើប្រាស់បាន៕

Advertisement
Advertisement