Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចាប់ពីថ្ងៃនេះ ដល់ដើមខែមេសា កម្ពុជា​នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យម ទៅច្រើន

ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឱ្យដឹងថា ចាប់ពីចុងខែខែមីនា ដល់​ដើមខែមេសា ប្រទេសកម្ពុជា​នឹង​ទទួល​ឥទ្ធិពលសម្ពាធ​ទាប ពី​សមុទ្រ​ចិន​ខាងត្បូង និង​ឥទ្ធិពល​ទ្រនុង​សម្ពាធ​ខ្ពស់ ពី​ប្រទេស​ចិន ក្នុង​កម្រិត​បង្គួរ ដែល​បង្កឱ្យមាន​ភ្លៀង​ធ្លាក់ រាយប៉ាយ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​នៅក្នុង​សេចក្តីជូនដំណឹង បានសរសេរថា ពីថ្ងៃ​ទី​៣០ ខែមីនា ដល់​ថ្ងៃទី​១ ខែមេសា ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ឥទ្ធិពល​សម្ពាធ​ទាប​សកម្ម ដែល​នឹង​កើតមានឡើង នៅ​សមុទ្រ​ចិន​ខាងត្បូង ក្បែរ​ភាគខាងត្បូង ប្រទេស​វៀតណាម​។ ពីថ្ងៃ​ទី​២ ដល់ ៥ ខែមេសា កម្ពុជាទទួល​ឥទ្ធិពល​ទ្រនុង​សម្ពាធ​ខ្ពស់ ពី​ប្រទេស​ចិន ក្នុង​កម្រិត​បង្គួរ​។​

​ស្ថានភាព​បែបនេះ នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៦ អង្សា​សេ សី​តុ​ណ្ណ​ភាព អតិបរមា មាន​ពី ៣១ ទៅ ៣៤ អង្សា​សេ​។​ ពីថ្ងៃ​ទី​៣០ ខែមីនា ដល់​ថ្ងៃទី​២ ខែមេសា អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ តែ​ចាប់ពី​ថ្ងៃទី​៣ ទៅ ៥ ខែមេសា បរិមាណ​ភ្លៀង នឹង​ចុះខ្សោយ​ទៅវិញ ទន្ទឹម​នោះ សីតុណ្ហភាព អប្បបរមា ក៏​ចុះ​ត្រជាក់​បន្តិច មកវិញ​ដែរ​។​

​សម្រាប់​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៦ អង្សា​សេ សី​តុ​ណ្ណ​ភាព អតិបរមា មាន​ពី ៣១ ទៅ ៣៤ អង្សា​សេ​។ នៅ​អំឡុង​ពី ថ្ងៃទី​៣០ ខែមីនា ដល់​ថ្ងៃទី​២ ខែមេសា អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង ខ្យល់​កន្ត្រាក់​។ តែពីថ្ងៃ​ទី​៣ ដល់ ៥ ខែមេសា បរិមាណ​ទឹកភ្លៀង នឹង​ចុះខ្សោយ ទន្ទឹម​នោះ សីតុណ្ហភាព អប្បបរមា ក៏​ចុះ​ត្រជាក់​បន្តិច​បន្ថែមទៀត​។​

​តំបន់​មាត់សមុទ្រ ​សីតុណ្ហភាព អប្បបរមា​ពី ២២ ទៅ ២៥ អង្សា​សេ សី​តុ​ណ្ណ​ភាព អតិបរមា មាន​ពី ៣០ ទៅ ៣២ អង្សា​សេ​។ នៅ​អំឡុង​ពីថ្ងៃ​ទី​៣០ ខែមីនា ដល់​ថ្ងៃទី​២ ខែមេសា អាចមាន​ភ្លៀង​ក្នុង​កម្រិត ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង ខ្យល់​កន្ត្រាក់ ។ តែពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៥ ខែមេសា បរិមាណ​ភ្លៀង នឹង​ចុះខ្សោយ​ទៅវិញ ៕

Advertisement
Advertisement