Connect with us

Hi, what are you looking for?

ក្នុងស្រុក

សប្តាហ៍នេះ រហូតដល់មុនចូលឆ្នាំខ្មែរ អាកាសធាតុចុះត្រជាក់បន្តិច ខណៈភ្លៀងអាចមានដោយអន្លើ

បើតាម​សេចក្តីជូនដំណឹង​របស់ក្រសួងធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា នៅកំឡុងសប្តាហ៍នេះ ពោល​គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែមេសា ប្រទេសកម្ពុជា​នឹងទទួល​ឥទ្ធិពល​ចំនួន២ជាបន្តបន្ទាប់ គឺឥទ្ធិពល​ពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុង​កម្រិតពីខ្សោយ​ទៅមធ្យម ព្រមជាមួយ​ឥទ្ធិពល​កម្រិតសម្ពាធទាបខ្សោយ។

ស្ថានភាពបែបនេះ នឹងធ្វើ​ឲ្យ បណ្តា​ខេត្ត​នៅ​តំបន់វាលទំនាបកណ្តាលកម្ពុជា មានសីតុណ្ហភាពពី២៣ ទៅ​៣៦អង្សា នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមជា​អន្លើ។

សម្រាប់បណ្តាខេត្ត​ជាប់ជួរភ្នំដងរែក និង​ខ្ពង់រាបឦសាន សីតុណ្ហភាពមានពី ២៣ ទៅ ៣៦អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយ​ជាអន្លើ។

ចំណែកតំបន់មាត់សមុទ្រវិញ សីតុណ្ហភាពអាចមានពី២២ ទៅ ៣២អង្សា នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយ​ទៅមធ្យមជាអន្លើ៕

Advertisement
Advertisement