Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃចូលឆ្នាំថ្មី អាកាសធាតុអាចនឹងក្តៅហប់ ខណៈតំបន់ខ្លះអាចនឹងមានភ្លៀង

ភ្នំពេញ – តាមសេចក្តីជូនដំណឹង​របស់ក្រសួងធនធានទឹក និង​ឧតុនិយម បាន​ឲ្យដឹងថា នៅថ្ងៃទី១៣-១៦ ខែមសា ប្រទេស​កម្ពុជា​នឹង​ទទួល​ឥទ្ធិពលពីជ្រលង​សម្ពាធទាប (ឥណ្ឌា) ក្នុងកម្រិតពីខ្សោយ​ទៅមធ្យម ប៉ះនិងសីតុណ្ហភាព​ផ្ទៃដីឡើងកំដៅ (ហប់) បង្កើតបានជា​បាតុភូត​ទែម៉ូឌីណាមិច ។ ក្នុងនោះ​ចាប់ពីថ្ងៃទី១៧-១៩ ខែមេសា សីតុណ្ហភាព​អតិបរិមា និងភ្លៀងក៏​នឹងចុះថមថយបន្តិចវិញផងដែរ។

ស្ថានភាពបែបនេះ នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់វាល​ទំនាបកណ្តាល សីតុណ្ហភាពអាចមានពី ១៤ ទៅ ៣៧អង្សាសេ ហើយ​នៅ​ក្នុង​ចន្លោះ​ពីថ្ងៃទី១៣-១៧ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយ​ទៅច្រើន លាយឡំទៅដោយ​ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។

សម្រាប់បណ្តា​ខេត្ត​ជាប់ជួរ​ភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាព​អាចមានពី ២៣ ទៅ ៣៧អង្សាសេ ហើយ​ក្នុងចន្លោះពីថ្ងៃទី១៣-១៧ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់។

ដោយ​ឡែកតំបន់មាត់សមុទ្រ សីតុណ្ហភាពអាចមានពី ២២ ទៅ៣៣អង្សាសេ ហើយ​នៅចន្លោះពីថ្ងៃទី១៣-១៧ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់ដូចគ្នា៕

Advertisement
Advertisement