Connect with us

Hi, what are you looking for?

ក្នុងស្រុក

៣ថ្ងៃចូលឆ្នាំខ្មែរ ស្លាប់​មនុស្ស​២៧នាក់ និង​របួស​៨០នាក់ ដោយ​សារ​គ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ – មនុស្សចំនួន ២៧នាក់ បានស្លាប់ និង៨០នាក់បានរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេលព៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា នៅថ្ងៃទី១ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៨លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៣នាក់ និងរងរបួសចំនួន ១៥នាក់ ដោយក្នុងនោះរងរបួសធ្ងន់ចំនួន ១២នាក់ និង របួសស្រាលចំនួន ៣នាក់។ គ្រោះថ្នាក់ ចរាចរណ៍កើតនៅខេត្តបន្ទាយមានជ័យ ស្លាប់ ២នាក់ , ខេត្តបាត់ដំបង របួស ១នាក់ , ខេត្តកណ្តាល របួស ២នាក់ , ភ្នំពេញ របួស ៤នាក់ , ខេត្តស្ទឹងត្រែង របួស ២នាក់ , ខេត្តស្វាយរៀង ស្លាប់ ១នាក់ និងរបួស ៣នាក់ និងខេត្តតាកែវ របួស ៣នាក់។

នៅថ្ងៃទី២ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២៥លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ១៦នាក់ និងរងរបួសធ្ងន់ ស្រាលចំនួន ៣៤នាក់ ដោយក្នុងនោះរបួសធ្ងន់ ២៧នាក់ និងរបួសស្រាល ៧នាក់ ។ គ្រោះថ្នាក់ចរាចរណ៍ កើតនៅខេត្តបាត់ដំបង របួស ១នាក់ , កំពង់ ចាម ស្លាប់ ៣នាក់ និងរបួស ៥នាក់ , កំពង់ស្ពឺ ស្លាប់ ១នាក់ និងរបួស ១នាក់ , កំពង់ធំ ស្លាប់ ២នាក់ និងរបួស ២នាក់ , កំពត របួស ៥នាក់ . កោះកុង ស្លាប់ ១នាក់ , ក្រចេះ ស្លាប់ ២នាក់ និងរបួស ២នាក់ , ភ្នំពេញ ស្លាប់ ១នាក់ , ព្រះវិហារ របួស ៣នាក់ , ព្រៃវែង ស្លាប់ ១នាក់ , ពោធិ៍សាត់ របួស ៧នាក់ , រតនគិរី ស្លាប់ ១នាក់ និងរបួស ៥នាក់ , ព្រះសីហនុ របួស ១នាក់ , ស្ទឹងត្រែង ស្លាប់ ៣នាក់ , តាកែវ របួស ២នាក់ និងខេត្តត្បូងឃ្មុំ ស្លាប់ ១នាក់។

នៅថ្ងៃទី៣ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៤លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៨នាក់ និងរងរបួសធ្ងន់ ស្រាលចំនួន ៣១នាក់ ដោយក្នុងនោះរបួសធ្ងន់ ២០នាក់ និងរបួសស្រាល ១១នាក់ ។ គ្រោះថ្នាក់ចរាចរណ៍កើតនៅខេត្តបន្ទាយមានជ័យ ស្លាប់ ២នាក់ និងរបួស ១នាក់ , កំពង់ស្ពឺ ស្លាប់ ១នាក់ និងរបួស ៦នាក់ , កំពត របួស ៦នាក់ , កណ្តាល របួស ២នាក់ , ក្រចេះ របួស ៦នាក់ , ព្រៃវែង ស្លាប់ ១នាក់ និងរបួស ២នាក់ , ពោធិសាត់ ស្លាប់ ៣នាក់ របួស ៣នាក់ , តាកែវ ស្លាប់ ១នាក់ និងរបួស ១នាក់ និងខេត្តឧត្តរមានជ័យ របួស ៤នាក់៕

Advertisement
Advertisement