Connect with us

Hi, what are you looking for?

ក្នុងស្រុក

កំឡុងសប្តាហ៍​នេះ កម្ពុជា​អាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម

ភ្នំពេញ – បើតាម​ការ​ជូនដំណឹង​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម ឱ្យដឹងថា ក្នុងកំឡុង​សប្តាហ៍​ខាងមុខនេះ ប្រទេស​កម្ពុជា​នឹង​ទទួល​ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និង​កម្រិតសម្ពាធទាបខ្សោយ ដែលនឹងធ្វើឱ្យ​ស្ទើរទូទាំងប្រទេសមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅមធ្យម។

ក្នុងនោះសម្រាប់បណ្តា​ខេត្ត​នៅ​តំបន់វាលទំនាបកណ្តាល អាចមានភ្លៀងក្នុងកម្រិតពីខ្សោយ​ទៅមធ្យម លាយឡំផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់ ហើយ​កន្លែងខ្លះក៏អាចមានភ្លៀងច្រើនជា​បង្គួរផងដែរ។

សម្រាប់បណ្តា​ខេត្ត​ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀងក្នុងកម្រិតពីខ្សោយ​ទៅមធ្យមដោយ​អន្លើ លាយឡំ ផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់។

ដោយឡែកតំបន់មាត់សមុទ្រវិញ អាចមានភ្លៀង​ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំ ផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់ ក្នុងនោះ​ខេត្តកោះកុង អាចទទួលនូវ​បរិមាណទឹកភ្លៀងច្រើនជាងគេ៕

Advertisement
Advertisement