Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ក្រោយចូលឆ្នាំ តម្លៃប្រេងសាំងនៅកម្ពុជាឡើងដល់ ៥១៥០រៀល

ក្រោយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ​ទើបបញ្ចប់ នៅថ្ងៃនេះ ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​ចេញផ្សាយ​នូវ​តារាងតម្លៃលក់រាយប្រេងឥន្ធនៈ​នៅ​តាមស្ថានីយ៍ អនុវត្តចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ដោយ​តម្លៃប្រេងសាំងធម្មតាបានឡើងដល់ ៥១៥០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតតម្លៃ ៥៥០០រៀល ក្នុង១លីត្រ។

សូមបញ្ជាក់ថា តម្លៃសាំងធម្មតាកាលពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ តម្លៃសាំងធម្មតាត្រូវលក់រាយតាមស្ថានីយគឺ ៥.០៥០រៀល ក្នុងមួយលីត្រ និងតម្លៃប្រេងម៉ាស៊ូត ៥.១០០រៀល ក្នុងមួយលីត្រ។ បើធៀបនឹងសប្តាហ៍នេះ តម្លៃប្រេងសាំងធម្មតាបានឡើង ១០០ រៀល និងតម្លៃម៉ាស៊ូត ឡើង ៤០០រៀល៕

Advertisement
Advertisement