Connect with us

Hi, what are you looking for?

អន្តរជាតិ

លោកស្រី អោង សានស៊ូជី ត្រូវបានបន្ថែមទោស៥ឆ្នាំទៀតពីបទពុករលួយ

លោក អោង សានស៊ូជី ដែលត្រូវពួកយោធាប្លន់អំណាច

អន្តរជាតិ : តុលាការយោធាមីយ៉ាន់ម៉ាបានសម្រេចផ្ដន្ទាទោសលោកស្រី អោង សានស៊ូជី(Aung San Suu Kyi)ឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំទៀតបន្ទាប់ពីរកឃើញពិរុទ្ធភាពពាក់ព័ន្ធបទពុករលួយ ។ នេះបើយោងតាម AFP ដែលផ្សាយថ្ងៃពុធនេះ ។

លោក អោង សានស៊ូជី ដែលត្រូវពួកយោធាប្លន់អំណាច

ក្នុងករណីចុងក្រោយនេះ ម្ចាស់ជ័យលាភីណូបែលដែលជាប់ឃុំឃាំងដោយរបបយោធាតាំងពីយប់ នៃថ្ងៃរដ្ឋហារ ត្រូវបានចោទប្រកាន់ពីបទទទួលសំណូកជាសាច់ប្រាក់ និងមាសដុំចំនួន ៦០០.០០០ ដុល្លារ។

មេដឹកនាំអាយុ ៧៦ ឆ្នាំរូបនេះ ត្រូវបានកាត់ទោសឱ្យជាប់គុក ៦ឆ្នាំរួចហើយ ពីបទញុះញង់ប្រឆាំងនឹងយោធា បំពានច្បាប់ Covid-19 និងបំពានច្បាប់ទូរគមនាគមន៍ ទោះបីជា លោកស្រី នឹងនៅតែស្ថិតនៅក្រោមការឃុំខ្លួនក្នុង ផ្ទះខណៈដែលប្រឆាំងនឹងការចោទប្រកាន់ផ្សេង ទៀតក្ដី។

អ្នកសារព័ត៌មាន ត្រូវបានហាមឃាត់មិនឱ្យចូលរួម ក្នុងសវនាការរបស់តុលាការ ហើយមេធាវីរបស់លោកស្រី ស៊ូជី ត្រូវបានហាមឃាត់មិន ឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វ ផ្សាយឡើយ ៕

Advertisement
Advertisement