Connect with us

Hi, what are you looking for?

កីឡា

ច្រកទ្វាព្រំដែនកម្ពុជា-ថៃ បើក​ឡើងវិញហើយក្រោយវិបត្តិកូវីដ តោះ​មក​ដឹងពីលក្ខខណ្ឌខ្លះ ក្នុងការធ្វើដំណើរឆ្លងកាត់ព្រំដែន

ភ្នំពេញ – ​ច្រកព្រំដែន កម្ពុជា​-​ថៃ ចាប់ផ្ដើម​បើក​ដំណើរការឡើងវិញហើយ​ ចាប់ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២២ តទៅ ក្រោយ​ពីិវត្តិ​ នៃជំងឺកូវីដ១៩​បានធូរស្រាល។ យ៉ាងណាដ៏ដោយ ការឆ្លង​កាត់ព្រំដែន​នៅពេលនេះ ក៏មានភ្ជាប់នូវ​លក្ខខណ្ឌមួយ​ចំនួន​ផងដែរ។

បើតាម​ការ​ចុះផ្សាយ​របស់​​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ អ្នកដំណើរ ដែល​ត្រូវ​ធ្វើដំណើរ ពី​កម្ពុជា ទៅកាន់​ប្រទេស​ថៃ តាមផ្លូវ​អាកាស និង​ផ្លូវគោក ត្រូវបាន​បែងចែក​ជា ៣ ប្រភេទ ហើយក៏​ត្រូវអនុវត្ត តាម​ល័ក្ខខ័ណ្ឌ​ផ្សេងគ្នា ផងដែរ ក្នុងនោះ ៖

ប្រភេទ​ទី​១. អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង ពេញលេញ (Vaccinated Travelers)​:

១. ចុះឈ្មោះ Thailand Pass មុនពេល​ធ្វើដំណើរ (​មាន​លីង​តំណ​ភ្ជាប់​៖ tp.consular.go.th) ខណៈ​ការត្រួតពិនិត្យ និង​សម្រេច​ផ្ដល់ Thailand Pass នេះ គឺ​ប្រើពេល​មិន​លើសពី ៤៨ ម៉ោង​ឡើយ​។​

២. មាន​ធានារ៉ាប់រង​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ដែលមាន​ទឹកប្រាក់​សរុប​ធានា ១០.០០០ ដុល្លារ​អាម៉េរិក​។​

៣. មិន​តម្រូវឱ្យ​ធ្វើតេស្ត RT-PCR ទាំង​មុន និង​ចូល​មកដល់​ប្រទេស​ថៃ​។​

៤. ត្រូវធ្វើ​តេស្ត​រហ័ស (ATK) ដោយ​ខ្លួនឯង អំឡុងពេល​ស្នាក់នៅ ក្នុងប្រទេស​ថៃ​។​

ប្រភេទ​ទី​២. អ្នកដំណើរ​ដែល​មិន​ចាក់​វ៉ាក់សាំង ឬ​ចាក់​វ៉ាក់សាំង មិន​ពេញលេញ (Unvaccinated Travelers)​:

១. ចុះឈ្មោះ Thailand Pass មុនពេល​ធ្វើដំណើរ (​មាន​លីង​តំណ​ភ្ជាប់​៖ tp.consular.go.th) ខណៈ​ការត្រួតពិនិត្យ និង​សម្ដេច​ផ្ដល់ Thailand Pass នេះ គឺ​ប្រើពេល​មិន​លើសពី​៤៨​ម៉ោង​ឡើយ​។​

២. មាន​ធានារ៉ាប់រង​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ដែលមាន​ទឹកប្រាក់​សរុប​ធានា ១០.០០០ ដុល្លារ​អាម៉េរិក​។​

៣. ករណី​៖

a. មាន​លទ្ធផល​តេស្ត RT-PCR អវិជ្ជមាន មុនពេល​ធ្វើដំណើរ មិន​លើសពី ៧២ ម៉ោង អាចធ្វើ​ដំណើរ​ចូល ក្នុងប្រទេស​ថៃ ដូច​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង ពេញលេញ​ដែរ​។​

b. ពុំមាន​លទ្ធផល​តេស្ត RT-PCR អវិជ្ជមាន មុនពេល​ធ្វើដំណើរ មិន​លើសពី ៧២ ម៉ោង​ទេនោះ គឺ​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ៥ ថ្ងៃ ដោយ​ធ្វើតេស្ត RT-PCR នៅ​ថ្ងៃទី​៤ ឬ​ទី​៥ ។​

៤. ត្រូវធ្វើ​តេស្ត​រហ័ស (ATK) ដោយ​ខ្លួនឯង អំឡុងពេល​ស្នាក់នៅ ក្នុងប្រទេស​ថៃ​។​

ប្រភេទ​ទី​៣. អ្នកដំណើរ​ដែលជា​ប្រជាជន ក្នុង​ខេត្ត ជាប់​ព្រំដែន ហើយ​កាន់​ប័ណ្ណ​ព្រំដែន (Border Pass)​:

១. មិន​តម្រូវឱ្យ​ចុះឈ្មោះ Thailand Pass ទេ ។​

២. មិន​តម្រូវឱ្យមាន​ធានារ៉ាប់រង​ទេ ។​

៣. ត្រូវជា​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង ពេញលេញ​តែប៉ុណ្ណោះ​។​

៤. ការធ្វើដំណើរ ត្រូវបាន​អនុញ្ញាត តែ​ក្នុង​តំបន់ ដែលមាន​ចែង ដោយ​កិច្ចព្រមព្រៀងរ វាង​កម្ពុជា​-​ថៃ​ប៉ុណ្ណោះ​។​

៥. អាច​ស្នាក់នៅ​ក្នុងប្រទេស​ថៃ មិនត្រូវ​លើសពី ៣ ថ្ងៃ (២​យប់​) ឡើយ​។​

​សូមជម្រាបថា ខេត្ត​របស់​ថៃ ជាប់​ច្រកព្រំដែន​អន្តរជាតិ ជាមួយ​កម្ពុជា ដែល​អាចធ្វើ​ដំណើរ ចូល​បាន រួមមាន ខេត្ត​ស្រះកែវ ខេត្ត​សុរិន្ទ ខេត្ត​ត្រាត និង​ខេត្ត​ចន្ទ​បុរី​៕

Advertisement
Advertisement