Connect with us

Hi, what are you looking for?

ក្នុងស្រុក

ម្សិលមិញគ្រោះថ្នាក់ចរាចរណ៍​កើតឡើងចំនួន៩លើក បណ្តាល​ស្លាប់​មនុស្ស​៣នាក់

ភ្នំពេញ – អ្នកនាំពាក្យអគ្គស្នងការដ្ឋាន​នគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ម្សិលមិញ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៩លើក បានបណ្តាល​ឲ្យមនុស្សចំនួន ៣នាក់ស្លាប់ និងរងរបួសចំនួន ១២នាក់ ដោយក្នុងនោះរបួសធ្ងន់ចំនួន ១១នាក់ និងស្រាលចំនួន ១នាក់។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតនៅលើរាជធានី ខេត្ត ចំនួន ៥ មានដូចជាៈ ខេត្តបន្ទាយមានជ័យ ស្លាប់ ២នាក់ និងរបួស ៣នាក់ , កណ្តាល របួស ២នាក់ , ភ្នំពេញ របួស ៥នាក់ , រតនគីរី ស្លាប់ ១នាក់ និងរបួស ១នាក់ និងខេត្តកែប របួស ១នាក់៕

Advertisement
Advertisement