Connect with us

Hi, what are you looking for?

ក្នុងស្រុក

វ៉ាក់សាំង Pfizer ជំនួយរបស់អាមេរិកតាមរយៈ COVAX ចំនួន២លានដូស ដឹកមកដល់កម្ពុជា

ភ្នំពេញ – សហរដ្ឋអាមេរិក សហការជាដៃគូជាមួយ COVAX អង្គការ UNICEF និងអង្គការសុខភាពពិភពលោក បានបរិច្ចាគវ៉ាក់សាំង Pfizer ចំនួន២លានដូស ដល់កម្ពុជា។ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដែលមកដល់កម្ពុជានៅថ្ងៃទី៣ ខែឧសភានេះ នឹងជួយការពារប្រជាជនកម្ពុជាពីការឆ្លងរាលដាលជំងឺកូវីដប្រភេទថ្មីដ៏គ្រោះថ្នាក់។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា មានប្រសាសន៍ថា « សហរដ្ឋអាមេរិក ចាត់ទុកការសម្រេចបាននូវសន្តិសុខផ្នែកសុខភាពជាអាទិភាពខ្ពស់មួយ និងបន្តធ្វើការជាមួយដៃគូនៃយន្តការកូវ៉ាក់ ដើម្បីធានាឱ្យប្រជាជនជុំវិញពិភពលោក ទទួលបាន នូវវ៉ាក់សាំង។ ជាមួយការរួមចំណែកនេះ សហរដ្ឋអាមេរិក បញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តដ៏យូរអង្វែងរបស់ខ្លួនចំពោះសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា»។

នៅកម្ពុជា សហរដ្ឋអាមេរិកបានផ្តល់ជំនួយមកត្រឹមពេលនេះ នូវវ៉ាក់សាំងជាង ៣ លានដូស មានជំនួយបន្ថែម ១៦ លានដុល្លារតាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID និងបានផ្តល់ជំនួយបច្ចេកទេសសំខាន់ៗ តាមរយៈទីភ្នាក់ងារសុខាភិបាលសាធារណៈរបស់អាមេរិកជាច្រើនទៀត ក្នុងពេលមានជំងឺរាតត្បាត ដោយគាំទ្រដល់ការឃ្លាំមើល ការតាមដានអ្នកពាក់ព័ន្ធ ពង្រឹងសមត្ថភាពយល់ដឹងជាសាធារណៈ និងការស្រាវជ្រាវ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩៕

Advertisement
Advertisement