Connect with us

Hi, what are you looking for?

ក្នុងស្រុក

មន្រ្តីបារម្ភពីករណីទឹកជំនន់​ ដែលអាចកើតមាននៅ​ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និង​កណ្តាល

ភ្នំពេញ – ចាប់តាំងតែពីសប្តាហ៍​មុនមក ខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង មានភ្លៀងធ្លាក់​ខ្លាំង​ស្ទើរតែរាល់ថ្ងៃ ដែល​ជំរុញឱ្យ​អាជ្ញាធរ​បើកទ្វារ​ទឹក​ចំនយន​២នៅ​ក្នុង​ខេត្តកំពង់ស្ពឺ និង​ទ្វារ​ទឹក​ចំនួន៣​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែង​ថា ទឹកភ្លៀងបានហូរពេញអាង​ទឹក​ក្នុង​ខេត្តកំពង់ស្ពឺ និង​កំពង់ឆ្នាំង ព្រមទាំង​ទំនប់៧មករា នៅស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល ដែលធ្វើ​ឱ្យ​លោកព្រួយ​បារម្ភថា ខេត្តទាំងនេះ​អាច​នឹង​រងគ្រោះ​ដោយ​ទឹកជំនន់ភ្លាមៗ។

លោកថា ​ទឹកហៀរពី​អាង​ទឹកនឹង​ហូរ​ចូល​ស្ទឹង​ព្រែក​ត្នោត ហើយ​អាច​ជន់​លិច​ផ្ទះ​តាម​ដង​ស្ទឹង… នៅពេលដែលស្ទឹងព្រែកត្នោតពេញ នោះវានឹងធ្វើឲ្យរាជធានីភ្នំពេញលិចលង់ ព្រោះស្ទឹងព្រែកត្នោត គឺជាមូលហេតុចម្បងនៃទឹកជំនន់ភ្លាមៗនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម នៅកំឡុង​សប្តាហ៍នេះ ប្រទេស​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល នៃជ្រលង​សម្ពាធទាប (ឥណ្ឌា) ដែលស្ថានភាពបែបនេះ នឹងធ្វើ​ឱ្យ​បណ្តា​ខេត្ត​ និង​រាជធានី ស្ទើរទូទាំងប្រទេស​មានភ្លៀងធ្លាក់ពីតិចទៅច្រើន ដោយមានលាយឡំជាមួយ​ផ្គរ រន្ទះ និង​​ខ្យល់កន្រ្តាក់ផងដែរ៕

Advertisement
Advertisement