Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដូវវស្សាសម្រាប់ឆ្នាំ​២០២២ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី១៥ ខែឧសភា ខាងមុខនេះ

ភ្នំពេញ – នៅថ្ងៃទី១៥ ខែឧសភា ខាងមុខនេះ គឺជាការចាប់ផ្តើម​នូវ​រដូវវស្សាជារួម​ទូទាំង​ប្រទេស​កម្ពុជា សម្រាប់ឆ្នាំ​២០២២នេះ។

បើតាមការ​ជូនដំណឹង​របស់ក្រសួងធនធានទឹក និង​ឧតុនិយម ចាប់ផ្តើម​រដូវវស្សាភ្លាម ប្រទេស​កម្ពុជា​ក៏​ទទួល​រង​នូវ​ឥទ្ធិពល​ពីខ្យល់មូសុងនិរីតីផងដែរ ដោយស្ថានភាពបែបនេះ នឹងធ្វើ​ឱ្យ​៖

តំបន់ទំនាបកណ្តាល មានសីតុណ្ណភាពពី ២៤ ទៅ​៣៦អង្សាសេ, អាច​មានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំ​ទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ ទន្ទឹមនោះ កន្លែងខ្លះ​ ក៏​អាចមានភ្លៀងខ្លាំង។

សម្រាប់តំបន់ខ្ពង់រាបវិញ សីតុណ្ហភាព​អាចមានពី ២៣ ទៅ​៣៥អង្សាសេ ហើយ​អាចមានភ្លៀងធ្លាក់​ក្នុង​កម្រិតពីតិចទៅ​ច្រើន ឡាយឡំទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់។

ដោយ​ឡែកតំបន់មាត់សមុទ្រ សីតុណ្ហភាពអាចមានពី ២៤ ទៅ​៣៥​អង្សាសេ ព្រមទាំងអាចមានភ្លៀងធ្លាក់​ក្នុង​កម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយ​ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។

សូមបញ្ជាក់ដែរថា បើតាម​ការព្យាករណ៍អាកាសធាតុលើកទី២ សម្រាប់ឆ្នាំ​២០២២ រដូវវស្សា​ឆ្នាំនេះ នឹងមានបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើន ព្រមទាំងអាចខ្ពស់​ជាងមធ្យម​ភាគច្រើនឆ្នាំ និង​របាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ។ នៅដើមរដូវវស្សានេះ នឹងអាចមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់គួច​រយៈពេលខ្លីកើតមានច្រើនផងដែរ៕

Advertisement
Advertisement