Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

តម្លៃប្រេងសាំង​នៅកម្ពុជាហក់ឡើង​ដល់​៥៥៥០រៀល​ក្នុងមួយលីត្រ

តម្លៃប្រេងចាប់ផ្តើមហក់ឡើងខ្លាំង

ភ្នំពេញ – បើតាមសេចក្តីជូនដំណឹង​របស់ក្រសួងពាណិជ្ជកម្ម​កម្ពុជា ដែល​កំណត់តម្លៃលក់ប្រេង​ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ​២០២២ បានបង្ហាញថា តម្លៃ​ប្រេងសាំងធម្មតា បានហក់ឡើង​ដល់ ៥៥៥០រៀល​ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត ឡើង​រហូតដល់ ៥៨០០រៀលក្នុងមួយលីត្រ។

តម្លៃប្រេងចាប់ផ្តើមហក់ឡើងខ្លាំង

តម្លៃនេះ ហក់ឡើង​ប្រមាណ ៣០០រៀល បើធៀបនឹងតម្លៃប្រេង​កាលពី​ដើមខែឧសភា ប៉ុន្តែ​ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់ថា ការកំណត់តម្លៃប្រេងនេះ គឺធ្វើ​ឡើង​តាម​តម្លៃ​ឡើងចុះ នៃតម្លៃ​ប្រេង​នៅ​តាម​ទីផ្សារ​អន្តរជាតិ។

គួរ​បញ្ជាក់ថា តម្លៃ​ប្រេង​បាន​ហក់ឡើងចាប់តាំងពីពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំនេះ ។ ការឡើងថ្លៃនេះ ត្រូវគេបន្ទោស​ថា គឺដោយសារ​តែការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​​ទៅ​លើ​ប្រទេស​រុស្ស៊ី ខណៈប្រទេស​នេះ គឺជា​ប្រទេស​ដែលផលិតប្រេង​ច្រើនជាង​គេ។

ចំពោះវិបត្តិប្រេង​ឥន្ធនៈនេះ បើយោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មានក្នុងតំបន់នេះ ពេលនេះ​ប្រទេសឡាវ ដែលជាប្រទេស​ភូមិផងរបងជាមួយ​កម្ពុជា កំពុងជួបនូវវិបត្តិ​ដោយ​ខ្វះខាតប្រេង​អស់ជា​ច្រើនសប្តាហ៍​មក​ហើយ ដោយសារតែអ្នកនាំចូលប្រេងឥន្ធនៈ​ទទួលរងការវាយប្រហារដោយការធ្លាក់ចុះនៃរូបិយបណ្ណជាតិរបស់ឡាវ (kip) ចាប់តាំងពីខែកញ្ញា រួមជាមួយនឹងទុនបម្រុងរូបិយបណ្ណបរទេសទាប និងការកើនឡើងនៃតម្លៃប្រេង ដែលជំរុញដោយសង្រ្គាមនៅអ៊ុយក្រែន៕

Advertisement
Advertisement