Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឪពុកម្តាយ​​​តារាចម្រៀង សុវត្ថិឌី ធារិកា បានបាត់បង់ជីវិត​ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​នៅខេត្តព្រះវិហារ​

ឪពុកម្តាយ​​​តារាចម្រៀង សុវត្ថិឌី ធារិកា បានបាត់បង់ជីវិត​ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់​ឡានចូលក្នុង​ប្រឡាយទឹក ក្នុង​នៅស្រុកឆែប ខេត្តព្រះវិហារ​កាលពីរសៀល​ម៉ោង៣ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ២០២២។ ចំពោះសាច់ញាតិ​ចំនួនពីរនាក់​ទៀត គឺប្អូនប្រុស ​ និងជីដូន​របស់​កញ្ញា ធារិកា គឺ​បានរួចផុតពីគ្រោះថ្នាក់ចរាចរណ៍​នេះ។

ក្រោយ​ហេតុការណ៍នេះកើតឡើង​ភ្លាម កញ្ញា សុវត្ថិឌី ធារិកាដែលស្ថិតក្នុងហេតុការណ៍នោះដែរបានបញ្ជូន​សាច់ញាតិ​ដែលគ្រោះថ្នាក់ចរាចរណ៍នោះទៅកាន់មន្ទីរពេទ្យ តែជាអកុសល ឱពុកម្តាយ​របស់កញ្ញាធារិកា​បានបាត់បង់ជីវិតទៅហើយ។ ការបាត់បង់​ឪពុកម្តាយ កញ្ញា សុវត្ថិឌី ធារិកាមានក្តីរន្ធត់ចិត្ត​ និងសោក​សង្រេង​ជាពក់ពេន​។

សាកសពរបស់ឪពុកម្តាយធារិកាត្រូវបានដឹកមករាជធានីភ្នំពេញកាលពីយប់ម៉ោង១១ ដើម្បីធ្វើបុណ្យតាមប្រពៃណីនៅវត្តស្ទឹងមានជ័យ។

ក្រោយ​ដឹង​ហេតុការណ៍នេះភ្លាម គឺមានតារា​​សិល្បករខ្មែរ និងពលរដ្ឋខ្មែរជាច្រើនរូប​​​បាន​ផ្ញើសារចូលរួម​រំលែក​ទុក្ខ​ដល់កញ្ញា សុវត្ថិឌី ធារិកា ដែលបាន​បាត់បង់​ឪពុកម្តាយដែលជាអ្នកមាន​គុណ​៕

Advertisement
Advertisement