Connect with us

Hi, what are you looking for?

ក្នុងស្រុក

ព្រឹកនេះ..! យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ចាប់ផ្តើមហើយ

នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ចាប់ផ្តើមដំណើរការហើយ។ គណបក្សនយោបាយចំនួន១៧ នឹងចេញឃោសនាប្រកួតប្រជែងគោលនយោបាយគ្នាតាមបណ្តាមូលដ្ឋានរបស់ខ្លួន ដើម្បីស្វែករកទំនុកចិត្តពីប្រជាពលរដ្ឋបោះឆ្នោតជូនបេក្ខជនឈរឈ្មោះក្នុងឃុំ-សង្កាត់និមួយៗនៅទូទាំងប្រទេស។

បើតាម​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ការបើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងធ្វើឡើងចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។

មន្រ្តី គ.ជ.ប បានថ្លែងថា ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ មានបំណងឱ្យគណបក្សនយោបាយ ដែលបានអនុញ្ញាតឱ្យចុះបញ្ជីបេក្ខជន និងបេក្ខជន ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងការអភិវឌ្ឍឃុំ-សង្កាត់ដល់អ្នកបោះឆ្នោត៕

Advertisement
Advertisement