Connect with us

Hi, what are you looking for?

ក្នុងស្រុក

គ.ជ.ប ៖ ថ្ងៃទីបី នៃការឃោសនាបោះឆ្នោត ប្រព្រឹត្ត​ទៅ​ដោយ​រលូន

តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ល្ងាច​ថ្ងៃចន្ទនេះ គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបញ្ជាក់ថា សភាពការណ៍ទូទៅ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទីបី បានប្រព្រឹត្ត​ទៅ​ដោយ​រលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និង​គ្មានអំពើហិង្សា។

បើតាមការបញ្ជាក់របស់ គ.ជ.ប សកម្មភាពឃោសនា​របស់គណបក្ស​នយោបាយ​ក្នុងថ្ងៃទីបីនេះ ភាគច្រើន​ជា​ការ​ជួបជុំ ការ​ចាក់មេក្រូ​នៅ​តាមទីស្នាក់ការ​គណបក្ស និង​ចល័ត​តាមភូមិ​ក្នុងឃុំសង្កាត់ ការ​ចែកខិត្តប័ណ្ណតាមផ្ទះ និង​មាន​សកម្មភាពហែ​ក្បួនឃោសនា​មួួ​យ​ចំនួនផងដែរ។

សូមបញ្ជាក់ដែរថា ការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិទី៥ ឆ្នាំ​២០២២ នេះ មានរយៈ​ពេល ១៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ​២០២២៕

Advertisement
Advertisement