Connect with us

Hi, what are you looking for?

កីឡា

រដ្ឋមន្រ្តីការបរទេសកម្ពុជា ចេញសារ​អបអរអត្តពលិក​កម្ពុជា

នៅ​ល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០២២ ដែលជា​ថ្ងៃបិទបញ្ចប់ការ​ប្រកួត​កីឡាស៊ីហ្គេម​លើកទី៣១ នៅ​ទីក្រុងហាណូយ ប្រទេស​វៀតណាម លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស​កម្ពុជា បាន​សរសេរ​សារ​នៅ​លើ​បណ្តាញ​សង្គម ដោយ​ធ្វើការ​អបអរ​ដល់​អត្តពលិក​កម្ពុជា ដែលខិតខំដណ្តើម​មេដាយ​ជូន​ប្រទេស​ជាតិ។

« ខ្ញុំសូមចូលរួមអបអរសាទរដល់អត្តពលិកទាំងអស់ ជាពិសេសអត្តពលិកកម្ពុជា ដែលបានចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣១ ក្នុងឆ្នាំនេះ នៅប្រទេសវៀតណាម។ កម្ពុជាបានទទួលមេដាយសរុបចំនួន៦៣៖ មាស ៩ ប្រាក់ ១៣ និង សំរឹទ្ធ ៤១»។

លោក ប្រាក់ សុខុន បាន​ចាត់ទុកថា នេះ​គឺជា​ការ​បំបែក​កំណត់ត្រា​ប្រកប​ដោយ​មោទនភាព ហើយ​យើងនឹងបន្តបង្កើនទំនុកចិត្តក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំក្រោយ៕

Advertisement
Advertisement