Connect with us

Hi, what are you looking for?

កីឡា

ទង់ស៊ីហ្គេម បាន​មក​ដល់​ប្រទេសកម្ពុជា​ហើយ

ទង់ជ័យរបស់ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា «ទង់ស៊ីហ្គេម» ត្រូវ​បាន​នាំយកមកដល់​រាជធានីភ្នំពេញ នៃ​ប្រទេស​កម្ពុជា​ហើយ នៅ​ល្ងាចថ្ងៃទី២៤ ខែឧសភានេះ សម្រាប់ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ ខាងមុខ ។

ក្រោយមក​ដល់ ទង់ស៊ីហ្គេម ត្រូវ​បាន​គេ​រៀបចំធ្វើពិធីដង្ហែ ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ តាមមហាវិថីសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅវិមានឯករាជ្យ ហើយបន្ដដង្ហែទៅបញ្ចប់នៅទីស្នាក់ការ NOCC ដែលសបញ្ជាក់ថា ស៊ីហ្គេមបានទៅដល់កម្ពុជា ដើម្បីរួមចំណែកឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នាឆ្នាំ២០២៣ ទាំងអស់គ្នា។

គួរបញ្ជាក់ថា ទង់ស៊ីហ្គេម ត្រូវ​បាន​ប្រទេស​វៀតណាម ប្រគល់​មក​​កម្ពុជា នៅក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ កាលពីរាត្រីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ៕

Advertisement
Advertisement