Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ៖ រថយន្តអគ្គិសនីមានពន្ធនាំចូលតិច ហើយសន្សំសំចៃ​

ភ្នំពេញ – លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន​បានឲ្យ​ដឹងថា រថយន្ត​ដែល​ដំណើរការ​ដោយ​ប្រេងឥន្ធនៈ​មាន​អត្រាពន្ធ​នាំចូល​ប្រហែល ១២៣ ភាគរយ ខណៈ រថយន្ត អគ្គិសនី​អត្រាពន្ធ​តែ ៦៣ ភាគរយ​ទេ​។​ចំនួន​នេះ គឺ​ខុសគ្នា​ជិត​ពាក់កណ្តាល​។​

​លោក​បន្តថា ការប្រើប្រាស់​រថយន្ត​អគ្គិសនី​មានការ​សន្សំសំចៃ​លើ​ការថែទាំ​ដោយសារ គ្រឿង បង្គំ​រថយន្ត​អគ្គិសនី​មានតែ ២០ មុខ ទេ ខណៈ រថយន្ត​ប្រើ​ប្រេងឥន្ធនៈ មាន​ជាង ២០០០ មុខ​។ ដូច្នេះ ចំណាយ​ជួសជុល​ក៏​អស់​តិចជាង​។​

បើតាមលោករដ្ឋមន្រ្តី បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ប្រាំបួន​បាននាំចូល​យានយន្ត​អគ្គិសនី មក​លក់​នៅ​កម្ពុជា​។ ទាក់ទង តម្លៃ​រថយន្ត​អគ្គិសនី វិញ តម្លៃ​មាន​ថោក មាន​ថ្លៃ ទៅតាម​លក្ខណៈ​បច្ចេកទេស​នៃ​រថយន្ត​នីមួយៗ​។ មានតម្លៃ ក្រោម​មួយ​ម៉ឺន​ដុល្លារ និង មាន​ដល់​តម្លៃ​រាប់សិប​ម៉ឺន ក៏មានដែរ​តាម​គុណភាព​បច្ចេកទេស​នៃ​ការផលិត ។​

​យានយន្ត​អគ្គិសនី​(EV)​មានគុណ​សម្បត្តិ​ដូចជា​៖ មិន​បញ្ចេញ​ឧស្ម័ន​ពុល​ក្នុង​បរិយាកាស មាន​សំឡេង​ស្ងាត់ ងាយស្រួល​ក្នុងការ​ថែទាំ និង​សន្សំសំចៃ​ថវិកា​ច្រើន​ក្នុងការ​ប្រើប្រាស់​

​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន​បានបញ្ជាក់​ថា មកដល់ពេលនេះ រថយន្ត​អគ្គិសនី​ដែល ចុះបញ្ជី​នៅ​ក្រសួង​សាធារណការ បាន​កើន​ឡើងដល់ ១៤៨ គ្រឿង​។ គិត​ត្រឹម ៥ ខែ ដើមឆ្នាំ​នេះ​មាន រថយន្ត អគ្គិសនី ៨៤ គ្រឿង បាន​ទៅ​ចុះ បញ្ជី ខណៈ​រដ្ឋាភិបាល​បានដាក់​គោលការណ៍​ត្រឹម​ឆ្នាំ ២០៥០ រថយន្ត ៤០ ភាគរយ នឹង ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​៕​

Advertisement
Advertisement