Connect with us

Hi, what are you looking for?

ក្នុងស្រុក

មន្រ្តីនគរបាលសេដ្ឋកិច្ច​ខេត្តតាកែវម្នាក់ស្លាប់ ក្រោយ​ជិះ​ម៉ូតូ​បុក​ដើមប្រេងខ្យល់

តាកែវ – នគរបាលសេដ្ឋកិច្ចបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តតាកែវម្នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរបើកបរម៉ូតូក្នុងស្ថានភាពស្រវឹងជ្រុលចង្កូតទៅបុកនឹងដើមប្រេងខ្យល់ធ្លាក់ចូលប្រឡាយទឹក។

ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២២ វេលាម៉ោង២៤និង០០នាទី ត្រង់ចំណុចផ្លូវខេត្តលេខ១២៩ ភូមិស្វាយអំពារ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកទ្រាំងបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ទី រតនា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជានគរបាលជាតិ រស់នៅភូមិ ឃុំ ខាងលើ ត្រូវបានប្រទះឃើញស្លាប់ក្នុងប្រឡាញទឹកមានចម្ងាយប្រមាណ១០០ម៉ែត្រពីផ្ទះនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ជាមួយនិងម៉ូតូម៉ាកវីសសិន ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1A-1962 ។

តាមការសន្និដ្ឋាន ជនរងគ្រោះបើកបរម៉ូតូក្នុងល្បឿនលឿនមកពីទិសខាងលិចទៅកើតពេលមកដល់ចំណុចកើតហេតុ ដែលមានចម្ងាយប្រមាណជិត១០០នឹងដល់ផ្ទះ បានរេចង្កូតទៅបុកដើមប្រេងខ្យល់ចិញ្ចើមផ្លូវពីខាងត្បូងធ្លាក់ចូលក្នុងប្រឡាយទឹកបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយកម្លាំងជំនាញចុះពិនិត្យរួចរាល់ សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Advertisement
Advertisement