Connect with us

Hi, what are you looking for?

ក្នុងស្រុក

មន្ត្រីចំណុះរដ្ឋបាលស្រុកព្រៃកប្បាសសហការណ៍ជួយសម្រាលទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់

តាកែវ ៖ មន្ត្រីចំណុះរដ្ឋបាលស្រុក ដឹកនាំដោយលោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាសបានចុះពិនិត្យស្ថានភាពនិងជួយលើកផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់១៦២ខ្នងផ្ទះកាលពីល្ងាចថ្ងៃទី៣០ ឧសភា។

ដោយទទួលបានដំណឹងអំពីពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ខួចខាតផ្ទះសំបែង នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស រួមដំណើរដោយ លោកអភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក បានដឹកនាំកម្លាំងចុះពិនិត្យស្ថានភាព និងជួយលើកផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយខ្យល់កន្រ្តាក់ ស្ថិតនៅក្នុងឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ករណីគ្រោះមហន្តរាយដោយសារខ្យល់កន្រ្តាក់នេះ កើតឡើងវេលាម៉ោង១៦ រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅទូទាំងស្រុកព្រៃកប្បាស បណ្តាលឲ្យមានការរលំផ្ទះនិងរបើកដំបូលផ្ទះ របស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងមានការខូចខាតទ្រព្យសម្បត្តជាច្រើនផងដែរ។

អាជ្ញាធរស្រុកព្រៃកប្បាសបានបញ្ជាក់ថា ពលរដ្ឋដែលរងគ្រោះដោយរលំផ្ទះទាំងស្រុងមានចំនួន២២ខ្នង របើកដំបូលមានចំនួន ១៤០ខ្នង ដោយឡែកមនុស្សមិនមានគ្រោះថ្នាក់ដល់ជីវិតទេ ត្រឹមរងរបួសចំនួន០៦នាក់ ក្នុងនោះរងរបួសធ្ងន់៣នាក់ និងរងរបួសស្រាល៣នាក់ផងដែរ៕

Advertisement
Advertisement