Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

វិនិយោគិនបារាំង កំពុងសម្លឹងមើលពីឱកាសវិនិយោគបន្ថែមនៅក្នុងទីផ្សារកម្ពុជា

ភ្នំពេញ – វិនិយោគិនបារាំង កំពុងសម្លឹងមើលពីឱកាសវិនិយោគបន្ថែមនៅក្នុងទីផ្សារកម្ពុជា ដោយផ្តោតលើវិស័យធំៗដូចជា វិស័យទេសចរណ៍ និងសេវាកម្ម, វិស័យកសិកម្ម, និងវិស័យ ថាមពលបៃតងជាដើម ខណៈបារាំងជាប្រទេសលេខមួយក្នុងតំបន់អឺរ៉ុប ដែលបានមក វិនិយោគ និងរកស៊ីច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វេទិកាធុរកិច្ចបារាំង-កម្ពុជា» នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ លោក Philippe Bandry ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច នៃស្ថានទូតបារាំងប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុនជាង ២៥០ មកពីប្រទេសអាស៊ាន និងបារាំង ត្រូវបានរំពឹងថា នឹងមកចូលរួមក្នុងព្រឹត្តិការណ៍ធុរកិច្ចបារាំង-កម្ពុជានាថ្ងៃទី០៩ និង១០ ខែមិថុនានេះ ដើម្បីឱ្យ អ្នកធុរកិច្ចបារាំងមកសិក្សាឈ្វេងយល់អំពីវិស័យសក្តានុពលនៅក្នុងប្រទេសកម្ពុជា ហើយ នឹងអាចឈានមកវិនិយោគ នាពេលខាងមុខ។

លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានឱ្យដឹងបន្ថែមថា វិស័យដែលមានសក្តានុពល សម្រាប់ធុរកិច្ចបារាំងនៅកម្ពុជារួមមាន៖ វិស័យកាត់ដេរសម្លៀក បំពាក់ និងផលិតស្បែកជើង, វិស័យទេសចរណ៍ និងសេវាកម្ម, វិស័យកសិកម្ម, និងវិស័យថាមពលបៃតងជាដើម។

ប្រទេសបារាំង ជាប្រទេសលេខមួយក្នុងតំបន់អឺរ៉ុប ដែលបានវិនិយោគ និងរកស៊ីច្រើន ជាងគេនៅក្នុងប្រទេសកម្ពុជា ក្នុងនោះបើតាមការស្ទង់មតិមួយបានបង្ហាញថា មានក្រុមហ៊ុន បារាំងប្រមាណជា ៥០០ក្រុមហ៊ុន បាន និងកំពុងរកស៊ីនៅកម្ពុជា ដែលជាប្រភេទអាជីវកម្ម ខ្នាតតូច ធំ និងមធ្យម ។

លោក Arnaud Darc បានឱ្យដឹងបន្តថា វិស័យធុរកិច្ចបារាំងនៅកម្ពុជា មិនមានភាពទន់ ខ្សោយនោះទេ ទោះបីជាមិនមានភាពលេចធ្លោខ្លាំង ដូចប្រទេសចិនក៏ដោយ។ ប្រទេសចិន បាន និងកំពុងវិនិយោគខ្លាំងលើហេដ្ឋរចនាសម្ព័ន្ធ និងសំណង់អគារខ្ពស់ៗ ក្នុងប្រទេស កម្ពុជា។ ក្នុងនោះ អ្នកធុរកិច្ចបារាំង ក៏បានចូលរួមចំណែកច្រើនដែរ នៅក្នុងការវិនិយោគ នៅកម្ពុជា តែជាការចូលរួមពីខាងក្រោយ ដោយជាឧទាហរណ៍ ក្រុមហ៊ុនចិនមកវិនិយោគមែន តែ វិស្វករ ឬស្ថាបត្យករ ជាជនជាតិបារាំង ឬក្រុមហ៊ុនបារាំងជាដើម។

សូមជម្រាបថា មជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា និងគណៈកម្មា ធិការទីប្រឹក្សាពាណិជ្ជកម្មបរទេស នៃប្រទេសបារាំងប្រចាំកម្ពុជា នឹងរៀបចំកម្មវិធី «វេទិកាធុរ កិច្ចបារាំង-កម្ពុជា» ជាលើកដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជានាថ្ងៃទី០៩ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ៕

Advertisement
Advertisement