Connect with us

Hi, what are you looking for?

ក្នុងស្រុក

ព្រះមហាក្សត្រ អំពាវនាវឲ្យពលរដ្ឋ ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៥ ខែមិថុនា

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ​រាជាណាចក្រ​កម្ពុជា អំពាវនាវឲ្យជនរួមជាតិ ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិ​ទី​៥​ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ខាង
មុខនេះ ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិ​ទី​៥​គឺជាការបោះឆ្នោតជាទូទៅ ជាសកលដោយសម្ងាត់ តាម
លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចនេះសុំកុំឱ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឱ្យសោះ។

ព្រះមហាក្សត្រ​មាន​ព្រះ​រាជ​បន្ទូល​ថា​ សូមប្រេីសិទ្ធិ​របស់​ខ្លួន​ ទៅបោះឆ្នោត​តាម​សតិសម្បជញ្ញៈ​ របស់​ខ្លួន​ម្នាក់​ៗ​ ដែល
មានទំនុកចិត្ត​ទៅលេី​បេក្ខជន​ ឫគណបក្ស​នយោបាយ​ ណាមួយ៕

Advertisement
Advertisement