Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជាបន្ត​រង​ឥទ្ធិពល​ពី​ប្រព័ន្ធសម្ពាធទាប ធ្វើ​ឲ្យ​មានភ្លៀងធ្លាក់ និងខ្យល់កន្រ្តាក់រហូត​ដល់សប្តាហ៍​ក្រោយ

បើតាម​សេចក្តីជូនដំណឹង​របស់ក្រសួងធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា​បានបន្ត​ទទួល​រង​ឥទ្ធិពល​ពីជ្រលង​ នៃប្រព័ន្ធសម្ពាធទាប ដែលអូស​បន្លាយ​នៅ​លើ​ភាគ​ខាងជើង​ប្រទេស​ថៃ ប្រទេសឡាវ និង​ប្រទេស​វៀតណាម ជាមួយ​នឹង​ខ្យល់​មូសុងនិរតីបក់​ក្នុង​ល្បឿន​មធ្យម។

ស្ថានភាពបែបនេះ នឹងធ្វើ​ឲ្យ​បណ្តា​រាជធានីខេត្ត​នានា នឹង​អាច​មានភ្លៀង​ធ្លាក់​នៅ​ក្នុង​កម្រិត​ពីខ្សោយទៅបង្គួរ លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់, ក្នុង​កំឡុង​ពេលជាមួយ​គ្នានោះ ក៏​អាច​មានផ្នែកនៃបណ្តា​ខេត្ត​ខ្លះ​មានភ្លៀង​ធ្លាក់ច្រើន។

សម្រាប់​តំបន់ខ្ពង់រាប នឹងអាចមានភ្លៀងនៅ​ក្នុង​កម្រិត​ពីខ្សោយ​ទៅ​បង្គួរ លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់។

ដោយ​ឡែក​តំបន់មាត់សមុទ្រ អាចនឹង​មានភ្លៀងធ្លាក់​ក្នុងកម្រិត​ពីខ្សោយ​ ទៅមធ្យម៕

Advertisement
Advertisement