Connect with us

Hi, what are you looking for?

ក្នុងស្រុក

បោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ គណបក្ស​ប្រជាជន​កម្ពុជាទទួលបានអាសនៈច្រើនជាងគេ និង​តាម​ពីក្រោយ​ដោយ​គណបក្ស​ភ្លើងទៀន

​ភ្នំពេញ​ – ទីបំផុត​ទៅ​លទ្ធផល នៃការ​បោះឆ្នោត​ឃុំសង្កាត់អាណត្តិទី៥ ត្រូវ​បានគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ប្រកាស​ជាផ្លូវ​ការ​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២២​។

ក្នុងនោះ​មានបេក្ខជន​នៃ​គណបក្សនយោបាយ ចំនួន​៩ ក្នុងចំណោម​គណបក្សនយោបាយ ចំនួន​១៧ ដែល​បាន​ចូលរួម​ប្រកួតប្រជែង បានទទួល​អាសនៈ​ក្រុមប្រឹក្សា សម្រាប់​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដោយ​​មាន​៖

* គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៩,៣៧៦​អាសនៈ​
* ​គណបក្ស ភ្លើងទៀន ទទួលបាន ២,១៩៨​អាសនៈ​
* ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន ១៩​អាសនៈ​
* ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន ១៣​អាសនៈ​
* ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទទួលបាន ៦​អាសនៈ​
* ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ទទួលបាន ៥​អាសនៈ​
* បញ្ជី​បេក្ខជន​នៃ​គណបក្ស​យុវជន​កម្ពុជា ទទួលបាន ៣​អាសនៈ​
* ​គណបក្ស​កម្ពុជា​និយម ទទួលបាន ១​អាសនៈ​
* ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ទទួលបាន ១​អាសនៈ​

លទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ ត្រូវបានប្រកាសហើយ

​យ៉ាងណាក៏ដោយ គ​.​ជ​.​ប នឹងធ្វើ​ការ​​ផ្សព្វផ្សាយ​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​នេះ​ជា​សាធារណៈ នៅ​ថ្ងៃអាទិត្យ ទី​២៦ ខែមិថុនា ឆ្នាំ​២០២២ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​រដ្ឋ និង​ផ្សាយ​តាម​គេហទំព័រ និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​សង្គម របស់ គ​.​ជ​.​ប​។

​បើតាម​របាយការណ៍របស់ គ​.​ជ​.​ប ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី​៥ ដែលបានប្រព្រឹត្ត​ទៅ​កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០២២ មានប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត សរុប​ចំនួន ៧,៣៩៤,៤២៧​នាក់ ស្មើនឹង​៨០.៣២%។ ក្នុងនោះ​សន្លឹកឆ្នោត​បានការ សរុប​ចំនួន ៧,២៣៧,០៣៧​សន្លឹក​ និងសន្លឹកឆ្នោត​មិនបានការ សរុប​ចំនួន ១៥៧,៣៩០​សន្លឹក​៕

Advertisement
Advertisement