Connect with us

Hi, what are you looking for?

ក្នុងស្រុក

រថយន្តដឹកទំនិញក្រឡាប់សង្កត់លើរឺម៉កដឹកសិស្សសាលារបួសធ្ងន់​មនុស្ស​៥នាក់​

(កំពត) ៖ កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅលើ​កំណាត់ផ្លូវជាតិលេខ៣ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៣-១៣៤ ស្ថិតក្នុងភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ដោយ​រថយន្តដឹកទំនិញ​មួយ​គ្រឿង​បាន​ក្រឡាប់សង្កត់​ទៅ​លើម៉ូតូសណ្តោងរឺម៉កមានទិសដៅស្របគ្នា​បណ្តាល​ឲ្យ​របួស​កូនសិស្ស និង​អ្នក​បើករឺម៉ក​ចំនួន៥នាក់។

បើតាម​របាយការណ៍​សមត្ថកិច្ច រថយន្តបង្កម៉ាក អ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-9935 បើកបរក្នុងទិសពីកើតទៅលិច លុះដល់ចំណុចកើតហេតុបានបើកបុករ៉ឺម៉កដែលបើកស្របទិសគ្នាពីក្រោយពេញទំហឹង បណ្តាលឲ្យ​រថយន្តក្រឡាប់ផ្ងារជើងសង្កត់លើរឺម៉ក។ ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើកបររឺម៉កម៉ូតូមានឈ្មោះ ជ័យ ចូ ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិទ្វារថ្មី ឃព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត(រងរបួសធ្ងន់)។ ចំណែកអ្នករួមដំណើរក្នុងរឺម៉កម៉ូតូ មានចំនួន ៥នាក់ ដែលជាសិស្សសាលាមានអាយុ១៦ឆ្នាំចុះ បានរងរបួសធ្ងន់។

ក្រោយកើតហេតុ​នោះ សមត្ថកិច្ចបានចុះ​អន្តរាគមន៍ដោយប្រើរថយន្តស្ទូច ដើម្បីយកអ្នកដែលកៀបជាប់ដោយរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត៕

Advertisement
Advertisement