Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចាប់ខ្លួនស្ត្រីម្នាក់បន្ទាប់ពីចាក់សម្លាប់បងប្រុសខ្លួន រួចយកសពទៅកប់បំបិទភស្តុតាង

សមត្ថកិច្ចក្រៀកស្រ្តីសង្ស័យយកទៅសួរនាំ

ភ្នំពេញ: សមត្ថកិច្ចឲ្យដឹងថា គេបានចាប់ខ្លួនស្ត្រីខ្មែរឥស្លាមដែលមានជំងឺសរសៃប្រសាទម្នាក់បន្ទាប់ពីចាក់សម្លាប់បងប្រុសបង្កើតរបស់ខ្លួនជាច្រើនកាំបិត រួច យកសាកសពទៅកប់ចោលក្បែរផ្ទះដើម្បីបំបាត់ភស្តុ តាង ។ ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី ១៨ កក្កដា នៅចំណុចផ្ទះលេខ១៣៩៥ តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុមទី៧ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចក្រៀកស្រ្តីសង្ស័យយកទៅសួរនាំ

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ជន សង្ស័យ ឡោះ ហាលីម៉ាស់ អាយុ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម បានចាក់ឈ្មោះ ឡោះ សុគ្រី អាយុ៤១ឆ្នាំ ដែលជាបងប្រុសបណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រ ។ ក្រោយមកពួកគេបានយកសាកសពទៅកប់ក្បែរផ្ទះក្នុងបំណងបំបាត់ភស្តុតាង តែត្រូវសមត្ថកិច្ចដឹង រួចគាស់យកសាកសពមកវិញ ដើម្បីធ្វើកោសល្យវិច័យ ហើយរកឃើញថា ជនរងគ្រោះត្រូវបានចាក់ពីក្រោយចំនួន៧កូនកាំបិតចុងស្រួច។

បច្ចុប្បន្ន ស្ត្រីដែលជាជនសង្ស័យខាងលើ រួមនឹងវត្ថុតាង កំពុងត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌ ឫស្សីកែវ សួរនាំដើម្បីកសាងសំណុំរឿងចាត់វិធានការបន្តតាមនីតិវិធី៕

Advertisement
Advertisement