Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋគ្រោងតម្រូវឲ្យរថយន្តឯកជនត្រូវតែមានប័ណ្ណធានារ៉ាប់រង

យានយន្តឯកជនក្នុងប្រទេសកម្ពុជាដែលកំពុងធ្វើចរាចរណ៍លើផ្លូវសាធារណៈ

ភ្នំពេញ : ទោះបីចង់ ឬមិនចង់ មានលុយ ឬគ្មានលុយ ក្ដី បន្តិចទៀតនេះគ្រប់យានយន្តឯកជនត្រូវតែមានប័ណ្ណ ធានារ៉ាប់រង ។ នេះបើយោងតាមរដ្ឋលេខាធិការមួយរូប នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

យានយន្តឯកជនក្នុងប្រទេសកម្ពុជាដែលកំពុងធ្វើចរាចរណ៍លើផ្លូវសាធារណៈ

លោក រស់ សីលវ៉ា បានថ្លែងនៅក្នុងវេទិកាមួយកាលពីថ្ងៃទី ២៥ កក្កដា ម្សិលមិញថា រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឱ្យប្រើប្រាស់នូវការធានារ៉ាប់រងយានយន្តឯកជនជាកាតព្វកិច្ច ដែលជាការទទួលខុសត្រូវរបស់ប្រតិបត្តិករធានារ៉ាប់រង និងម្ចាស់យានយន្តចំពោះសង្គមជាតិ តាមរយៈការធានារ៉ាប់រងដល់ជនរងគ្រោះ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវក្នុងប្រទេសកម្ពុជា។

លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

បើតាមលោក រស់ សីលវ៉ា ការកំណត់ជាកាតព្វកិច្ចនេះ នឹងជួយឱ្យជនរងគ្រោះទទួលបានសំណងសមស្របណាមួយ សម្រាប់ការព្យាបាល និងដោះស្រាយបញ្ហាផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ។ ហើយគម្រោងអាចនឹងដំណើរការក្នុងឆ្នាំ២០២២នេះ ។

គេជឿថាគម្រោងថ្មីនេះនឹងក្លាយជាចន្លោះប្រហោងបង្ហូរលុយពលរដ្ឋម្ចាស់យានយន្តថែមទៀតបន្ទាប់ពីសាំងឡើងថ្លៃ ពន្ធផ្លូវ និងការត្រួតពិនិត្យបច្ចេកទេស(ឆៀក) ដែលពោរពេញដោយអំពើពុករលួយនោះ ។

យោងតាមរបាយការណ៍ពីក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមឆ្នាំ ២០២១បានឲ្យដឹងថា ចំនួនរថយន្តដែលបានចុះបញ្ជីនៅកម្ពុជា បានកើនដល់ប្រ មាណ ៩២ម៉ឺនគ្រឿង ខណៈម៉ូតូមានចំនួនប្រមាណ ៥,២លានគ្រឿង។ កម្ពុជា កំពុងស្ថិតក្នុងបណ្តាប្រទេសអាស៊ាន ដែលមានកម្រិតគ្រោះថ្នាក់ចរចរណ៍ខ្ពស់គួរឲ្យកត់សម្គាល់ ដែលបណ្តាលឲ្យមានជនរងគ្រោះស្លាប់បាត់បង់អាយុជីវិតជាមធ្យម ៥ទៅ ៦នាក់ ក្នុងមួយថ្ងៃ ៕

Advertisement
Advertisement