Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខាងក្រោមមិនទាន់ចិត្ត ឡើងផ្លូវល្បឿនលឿនបុកបារ៉ាស ស្លាប់ម្នាក់ របួសម្នាក់

ទីតាំងបង្កគ្រោះថ្នាក់ចរាចរណ៍

កំពង់ស្ពឺ​ ៖​ សមត្ថកិច្ចបានឲ្យដឹងថា យ៉ាងហោច ណាស់បុរសម្នាក់បានស្លាប់ ចំណែកម្នាក់ទៀតរងរបួស គ្រាដែលបើកម៉ូតូឌុបគ្នាហើយបុកបារ៉ាសការដ្ឋាននៅលើផ្លូវល្បឿនលឿន ។ ហេតុការណ៍បានកើតឡើងនាព្រឹកថ្ងៃទី ៣១ កាក្កដា នេះ នៅត្រង់​ចំណុច​ភូមិ​ក្រាំង​ពោ​ធ៍​ ឃុំ​គី​រី​វន្ត​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ។

​ប្រភពថា​ ជន​រង​គ្រោះ​ដល់ស្លាប់ឈ្មោះ​ ម៉ែ​ន​ ថា​ ភេទ​ប្រុស​ អាយុ​២៣​ រស់នៅ​ភូមិ​កំ​ប៉ូ​ស្ទាវ​ ឃុំ​ឃ្លាំង​មាស​ ស្រុក​ប​វិល​ ខេត្តបាត់ដំបង​ អ្នក​រួម​ដំណើរ​ឈ្មោះ​ អៀង​ ឡេ​ង​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ របួសធ្ងន់ រស់នៅ​ភូមិ​ពេន​ ឃុំ​ស្សី​ស្រុក​ ស្រុក​ពាម​ជ​រ៍​ ខេត្តព្រៃវែង​ ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ SUZUKI​ Viva​ ពណ៌​ខ្មៅ​ ពាក់​សស្លាកលេខ កណ្ដាល​ 1G-7916​ ។​

ទីតាំងបង្កគ្រោះថ្នាក់ចរាចរណ៍

តាមសាក្សីថា​ មុន​ពេល​កើតហេតុ​ ម៉ូតូខាងលើ​បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ក៍បាន​បុក​បា​រ៉ា​ស់​ដែល​ជា​ចំណុច​ទប់ស្កាត់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ ចេញ​-​ចូល​ក្នុង​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ តែម្ដង ៕

Advertisement
Advertisement