Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជាបារម្ភពីការកើនកម្ដៅនៅច្រកសមុទ្រតៃវ៉ាន់

សមយុទ្ធចិននៅច្រកសមុទ្រតៃវ៉ាន់

ភ្នំពេញ : ក្រសួងការបរទេស កម្ពុជាកាលពីយប់ ថ្ងៃទី ០៣ ខែសីហា បានចេញសេចក្តីថ្លែងការណ៍ ដោយសម្តែងនូវក្ដីព្រួយបារម្ភខ្លាំង ចំពោះការកើនឡើង នូវភាពតានតឹង ថ្មីៗនៅច្រកសមុទ្រ តៃវ៉ាន់។

សមយុទ្ធចិននៅច្រកសមុទ្រតៃវ៉ាន់

កម្ពុជាបញ្ជាក់ថា ខ្លួនសូមសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើង នូវភាពតានតឹង ថ្មីៗនៅច្រក សមុទ្រ តៃវ៉ាន់ និងស្នើសុំ ឲ្យគ្រប់ ភាគីពាក់ព័ន្ធ គោរពចំពោះ កិច្ចព្រមព្រៀង ទាំងឡាយ ដែលត្រូវបានចុះហត្ថ លេខារវាង សាធារណ រដ្ឋប្រជាមានិតចិន និងសហរដ្ឋ អាមេរិក ដូចដែលមានចែងក្នុងសេចក្តី ថ្លែងការណ៍រួមនានាកន្លងមក រវាង ភាគីទាំងពីរ។
រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់ ជានិច្ច នូវ «គោល នយោបាយ ចិនតែមួយ» ដោយឥតងាករេ ហើយចាត់ ទុកបញ្ហា នានាពាក់ព័ន្ធ នឹងហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ ចិន និង ជាសិទ្ធិ អធិបតេយ្យ របស់សាធារណរដ្ឋប្រជាមានិតចិន។

ជាមួយគ្នាកម្ពុជា ក៍បានអំពាវនាវ ឲ្យភាគីពាក់ព័ន្ធទាំងអស់ ស្វះស្វែង រកដំណោះស្រាយ ប្រកប ដោយ សន្តិវិធី រក្សាស្ថានភាព ដើម និងចៀសវាង ការបង្កហេតុ ដើម្បីបុព្វហេតុ នៃ សន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕

 

Advertisement
Advertisement