Connect with us

Hi, what are you looking for?

អន្តរជាតិ

ជប៉ុនប្រតិកម្មរឿងចិនធ្វើសមយុទ្ធគំរាមតៃវ៉ាន់ ផ្លោងជ្រុលចូលសមុទ្រខ្លួន

នាវាទុកកាំជ្រួចផ្លោងរបស់ចិនដែលកំពុងធ្វើសមយុទ្ធនៅច្រកសមុទ្រតៃវ៉ាន់

តូក្យូ : រដ្ឋាភិបាលជប៉ុនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កាំជ្រួចផ្លោងចំនួន៥គ្រាប់ដែលត្រូវបានបាញ់ដោយយោធារបស់ចិនបានធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានជប៉ុន kyodo ។

នាវាផ្ទុកកាំជ្រួចផ្លោងរបស់ចិនដែលកំពុងធ្វើសមយុទ្ធនៅច្រកសមុទ្រតៃវ៉ាន់

រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Nobuo Kishi បាននិយាយថា វាជាលើកដំបូងហើយដែលកាំជ្រួចផ្លោងដែលជាកម្មសិទ្ធិរបស់យោធាចិនបានធ្លាក់ក្នុងដែនទឹករបស់ជប៉ុន ។

លោក Kishi បាននិយាយថា “នេះគឺជាបញ្ហាធ្ងន់ធ្ងរដែលទាក់ទង នឹងសន្តិសុខជាតិរបស់ប្រទេសយើង និងសុវត្ថិភាពរបស់ប្រជាជន” ។ ជាមួយគ្នារដ្ឋាភិបាល​ជប៉ុន​ក៏​បាន​ដាក់​ការ​តវ៉ា​ការទូត​ទៅ​រដ្ឋាភិបាល​ចិន​ផង​ដែរ។

បើទោះបីរដ្ឋាភិបាលចិនមិនបានអនុវត្តដូចការគំរាមរបស់ខ្លួនប្រឆាំង នឹងដំណើរទស្សនកិច្ចទៅកាន់តៃវ៉ាន់របស់លោកស្រី Nancy Pelosi ប្រធានសភាអាមេរិកក្ដី ក៍រំលងមួយថ្ងៃប៉ុណ្ណោះ គឺថ្ងៃព្រហស្បតិ៍នេះចិនបានផ្ដើមសមយុទ្ធបាញ់គ្រាប់ពិតដែលគម្រោងនឹងបញ្ចប់នៅថ្ងៃ អាទិត្យ ចុងសប្តាហ៍នេះ ៕

Advertisement
Advertisement