Connect with us

Hi, what are you looking for?

ក្នុងស្រុក

បុករះរបួស៦នាក់ សមត្ថកិច្ចប្រើពេល២ថ្ងៃទើបឃើញតៃកុងស្លាប់ក្នុងកាប៊ីន

សមត្ថកិច្ចកំពុងកកាយគំនរបាក់បែកដើម្បីស្វែងរកតៃកុងរថយន្ត

មណ្ឌលគិរីៈ ទីបំផុតទៅសមត្ថកិច្ចបានរកឃើញតៃកុងរថយន្តដឹកហ្គាស់ដែលបានបុករះផ្ទះ និងតូបលក់ដូរបណ្ដាលឱ្យមនុស្សរបួស៦នាក់នោះហើយនាព្រឹកថ្ងៃ ទី០៩ សីហា នេះ តែជាអកុសលគេបានស្លាប់នៅក្នុងការប៊ីនរថយន្តទៅហើយ។

សមត្ថកិច្ចកំពុងកកាយគំនរបាក់បែកដើម្បីស្វែងរកតៃកុងរថយន្ត

សមត្ថកិច្ចបានកំណត់អត្តសញ្ញាណជនរងគ្រោះមាន ឈ្មោះ សឿង សាវឿន ភេទប្រុសអាយុ៣៥ឆ្នាំទីលំនៅភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សូមរំលឹកថា មនុស្សប្រុស-ស្រី ០៦នាក់ បានរងរបួស ធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយរថយន្តដឹកស៊ីទែនហ្គាសខ្នាតធំ ពាក់ផ្លាកលេខ 3E ភ្នំពេញ 4191របស់ក្រុមហ៊ុនតារាសុីធី នេះ ដែល បើកលឿនចុះចំណោតផ្លូវកែងជ្រុលចង្កូត បុករះតូបអ្នកលក់ដូរតាមដងផ្លូវជាតិលេខ៧៦ នៅក្រុងសែនមនោរម្យ កាលពីវេលាម៉ោង ២២និង១៥នាទីយប់ ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០២២ នៅចំណុចភូមិចំបក់ សង្កាត់ស្ពាន មានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ៕

Advertisement
Advertisement