Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្មករនិយោជិត​ណា​ដែលមិន​អនុវត្ត​ចត្តាឡីស័ក អាច​ត្រូវ​បញ្ឈប់​ពី​ការ​ងារ

(ភ្នំពេញ) – ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ នៅ​ថ្ងៃនេះ​បាន​ធ្វើ​ការ​ព្រមាន​ចំពោះ​កម្មករ និយោជិត ដែល​ឈប់​សម្រាក​ក្នុង​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ ហើ​យពេល​ចូល​បម្រើ​ការងារ​វិញ ដោយ​មិន​ព្រម​អនុវត្ត​នូវ​វិធានការ​ចត្តា​ឡីស័ក ដែល​ក្រសួង​ដាក់ចេញ ​​​​អាច​នឹង​ត្រូវ​បញ្ឈប់​ពី​ការងារ ដោយ​មិន​មាន​ការ​ទូទាត់​អត្ថប្រយោជន៍​ពីនិយោជក​ឡើយ។

កម្មករនិយោជិត​ដែល​មិនបាន​អនុវត្ត​វិធានការចត្តាឡីស័ក អាច​នឹង​ត្រូវ​បញ្ឈប់ពីការងារ

វិធានការ​​ចត្តាឡីស័ក ដែលក្រសួងដាក់ចេញនោះ​រួម​មាន៖

១. បង្ហាញខ្លួននៅតាមរោងចក្រ និងផ្តល់ព័ត៌មានចាំបាច់ជាដាច់ខាត តាមការកំណត់របស់ក្រសួងការងារ ដើម្បីរដ្ឋបាលរោងចក្រចុះវត្តមាន និងសហការអនុវត្តវិធានការចត្តាឡីស័ករបស់ក្រសួងការងារ។

២. ទៅពិនិត្យសុខភាពនៅមណ្ឌលត្រួតពិនិត្យសុខភាព តាមការណែនាំរបស់រដ្ឋបាលរោងចក្រ ស្របតាមការកំណត់របស់អធិការការងារ។

៣. អនុវត្តវិធានការចត្តាឡីស័កនៅតាមមណ្ឌលដែលបានកំណត់ ឬកន្លែងស្នាក់នៅរបស់ខ្លួនរយៈពេល១៤ថ្ងៃ តាមការកំណត់របស់ក្រុមគ្រូពេទ្យ ឬអាជ្ញាធរមានសមត្ថកិច្ច។

៤. រក្សាទុក និងបង្ហាញលិខិតបញ្ជាក់ស្ថានភាពសុខភាពរបស់ខ្លួន ដែលចេញដោយក្រុមគ្រូពេទ្យ ដើម្បីបង្ហាញរដ្ឋបាលរោងចក្រ និងម្ចាស់ផ្ទះ។

៥. រាយការណ៍ជូនរដ្ឋបាលរោងចក្រតាមទូរស័ព្ទ អំពីស្ថានភាពសុខភាពរបស់ខ្លួនរៀងរាល់ម៉ោង៨ព្រឹក ដើម្បីរដ្ឋបាលរោងចក្ររាយការណ៍បន្ត ជូនរដ្ឋបាលគ្រូពេទ្យនៃក្រសួងការងារ។

៦. ទាក់ទងទៅក្រសួងសុខាភិបាល តាមរយៈលេខ១១៥ ឬលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៩៥៨ ១៧៩ បើមានអាការសង្ស័យណាមួយ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក នៅកន្លែងស្នាក់នៅរយៈពេល១៤ថ្ងៃ។

៧. ពាក់ម៉ាស់ជាដាច់ខាតនៅកន្លែងបម្រើការងារ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័កនៅផ្ទះ រយៈពេល១៤ថ្ងៃ៕

Advertisement
Advertisement