Connect with us

Hi, what are you looking for?

ក្នុងស្រុក

កំពុងបើកម៉ូតូដឹកប្រពន្ធត្រូវរថយន្តកុងតឺន័របុកអូសច្រើនម៉ែត្របែកផ្កាភ្លើងឆេះឡានទ្រុល

ក្បាលរថយន្តអូសកុងតឺន័រដែលកំពុងត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ

កំពង់ស្ពឺ: សមត្ថកិច្ចបាននិយាយថា យ៉ាងហោចណាស់មនុស្សពីរនាក់ដែលជាប្ដីប្រពន្ធបានរងរបួសធ្ងន់ និងរថយន្តអូសកុងតឺន័រមួយគ្រឿងឆេះទ្រុលហុយទ្រលោមកាលពីថ្ងៃទី១០កញ្ញា ម្សិលមិញ នៅលើដងផ្លូវជាតិលេខ ៤ ស្ថិតក្នុងភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ក្បាលរថយន្តអូសកុងតឺន័រដែលកំពុងត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ

ប្រភពថា ខណៈដែលប្ដីប្រពន្ធខាងលើកំពុងជិះម៉ូតូឌុបគ្នា ស្រាប់តែរថយន្តអូសកុងតឺន័រម៉ាក FUSO ពណ៌ស សណ្ដោងរឺម៉ក់ ពាក់ផ្លាក់លេខភ្នំពេញ 4A-1115 បុកពីក្រោយអូសជាច្រើនម៉ែត្របណ្ដាលឲ្យបែកផ្កាភ្លើងឆេះតួរថយន្តហុយទ្រលោមតែម្ដង ។ យ៉ាងណាក៏ដោយជាសំណាងល្អជនរងគ្រោះទាំងពីរនាក់ប្ដី-ប្រពន្ធគ្រាន់តែរបួសធ្ងន់ប៉ុណ្ណោះគេចផុតពីវាសនាអាក្រក់ដែលនឹងអាចសំប៉ែតដូចចេកចៀនវិលតាមកង់ឡាន ។

តាមសេចក្ដីរាយការណ៍ថា អ្នកបើកបររថយន្តបានគេចយករួចខ្លួនបាត់ ចំណែករថយន្តដែលឆេះត្រូវបានសមត្ថ កិច្ចពន្លត់ ដោយប្រើរថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿង រីឯប្ដីប្រពន្ធរងគ្រោះក៍ត្រូវបានគេចាត់បញ្ជូនទៅកាន់មន្ទីរសង្គ្រោះភ្លាមៗផងដែរ ៕

Advertisement
Advertisement