Connect with us

Hi, what are you looking for?

ក្នុងស្រុក

មន្ទីរបរិស្ថាន ផាកបុរសម្នាក់១លានរៀល រឿងចោល សំរាមលើផ្លូវសាធារណ:

បុរសដែលសារភាពថាបានចោលសម្រាមនៅទីផ្សារធារណៈ

ខេត្ត​ព្រះ​សីហ​នុ ៖ បុរសម្នាក់ត្រូវបានមន្ត្រី នៃមន្ទីរបរិ ស្ថានខេត្តព្រះសីហនុតម្រូវឲ្យបង់ប្រាក់ពិន័យ១លាន រៀលកាលពីរសៀលថ្ងៃទី១៣ កញ្ញា ម្សិលមិញ ពីបទថា បានចោលសំរាមនៅលើផ្លូវសាធារណៈ។

បុរសដែលសារភាពថា បានចោលសម្រាមនៅទីផ្សារធារណៈ

បុរសរូបនោះត្រូវគេរកឃើញថា បាន​យក​សំរាម​ទៅ​បោះចោល​នៅ​ទី​សាធារណៈ ដែល​មាន​ទីតាំង ខាង ក្រោយកា​រាស់​សាំង​កាល់​តិច ស្ថិត​នៅ​ភូមិ​១ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី ១០ កញ្ញា
បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ សោភ័ណ​ភាព​ទីក្រុង និង​អនាម័យ​បរិស្ថាន ។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានឱ្យអ្នកចោលសំរាមនោះចូលសារភាពដោយដាក់កំហិតត្រឹមម៉ោង ៥:00 ម្សិលមិញ ។ បុរសដែលមានកំហុសនោះបានចូលសារភាព និងសរសេរកិច្ចសន្យាផ្ទាល់ដៃបញ្ឈប់ការចោលសំរាមនៅទីសាធារណៈ រួមទាំងបង់ផាកពិន័យមួយលានរៀលទៅកាន់មន្ត្រី នៃមន្ទីរបរិស្ថានផងដែរ ៕

Advertisement
Advertisement