Connect with us

Hi, what are you looking for?

អន្តរជាតិ

គ្រាន់តែពាក់អាវស្រដៀងមហេសីស្ដេច យុវតីម្នាក់ត្រូវបានតុលាការថៃកាត់ទោសឲ្យជាប់គុក៣ឆ្នាំ

មហេសីថៃដែលតែងតែគ្រងឈុតសូត្រពណ៌ផ្កាឈូក

បាងកក : យុវតីវ័យ២៥ឆ្នាំម្នាក់ត្រូវបានតុលាការថៃកាលពីថ្ងៃទី១២កញ្ញា កាត់ទោសឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ ក្រោយមកសម្របសម្រួលមកត្រឹម២ឆ្នាំ ពីបទប្រមាថរាជវង្សថៃ គ្រាដែលនាងពាក់អាវស្រដៀងទៅនឹងមហេ សីស្ដេច ។

មហេសីថៃ suthida ដែលតែងតែគ្រងឈុតសូត្រពណ៌ផ្កាឈូក

មហេសីថៃ Suthida តែងគ្រងសំលៀកបំពាក់សូត្រ ពណ៌ផ្កាឈូកនៅពេលចូលរួមក្នុងកម្មវិធីសាធារណៈ។ ហើយកាលអំឡុងឆ្នាំ២០២០ កញ្ញា Jatuporn ‘New’ Saeoueng បានពាក់អាវសូត្រពណ៌ផ្កាឈូក ដែលស្រដៀងនឹងឈុតរបស់មហេសីដែរ។ ដែលវាត្រូវបានគេចាត់ទុកថា ជាការប្រមាថដល់រាជវង្ស ។

ជាការកត់សម្គាល់តាំងពីមហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ ឡើងកាន់តំណែងនៅក្នុងឆ្នាំ២០១៩ មក អាជ្ញា ធរថៃបានអនុវត្តច្បាប់ការពារមហាក្សត្រយ៉ាងខ្លាំង។នៅក្នុងឆ្នាំ២០២១ អតីតមន្រ្តីរាជការថៃមួយរូប ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤៣ឆ្នាំ ក្រោមហេតុផលប្រមាថរាជវង្សថៃនៅលើបណ្តាញសង្គម Facebook និង YouTube៕

Advertisement
Advertisement