Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឯកឧត្តមបណ្ឌិត លី សាម៉េត អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅតំបន់អូរដំរី ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ

ព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញសំណេះ សំណាល និងថ្លែងអំណរអរគុណដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់អូរដំរី ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលជឿជាក់បោះឆ្នោតជូនគណៈប្រជាជនកន្លងមកក្នុងគោលបំណងរក្សានូវសុខសន្តិភាព។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត លី សាម៉េតបានពាំនាំការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយសម្តេចទាំងទ្វេតែងតែគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពោលគឺទីណាមានប្រជាពលរដ្ឋជួបការលំបាកទីនោះមានសម្តេចតេជោ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត លី សាម៉េត ក៏បានបញ្ជាក់ផងដែរថា តំបន់អូរដំរីនេះមិនស្ថិតនៅក្នុងភូមិ សាស្រ្តស្រុកស្ទឹងហាវទេ គឺស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ១ គ្រប់គ្រងដោយរដ្ឋបាលក្រុងព្រះសីហនុ នេះបើយោង តាមឯកសារកតិយុត្តដែលបងប្អូនប្រជាពលរដ្ឋតំបន់អូរដំរីមាន និងភាពរស់នៅអាស្រ័យផលជាក់ស្តែងជិត ៣០ឆ្នាំកន្លងមកនេះ។ កន្លងមកប្រជាពលរដ្ឋតំបន់អូរដំរីជិត ៨០០គ្រួសារ ត្រូវបានគេលាបពណ៌ថា ជាប្រពលរដ្ឋ អនាធិបតេយ្យ និងជាប្រពលរដ្ឋមកពីគណៈប្រឆាំងបង្កើតបក្ខពួកចូលទៅ រំលោភបំពានលើដីអ្នកដ៏ទៃ ហើយអ្វីដែលគួរកត់សម្គាល់បំផុតនោះគឺ ក្រុមអ្នកលាបពណ៌ទាំងនោះតែងតែប្រកាសថាតំបន់អូរដំរីនេះគឺជាដែនដីគ្រប់គ្រង ដោយរដ្ឋបាលស្រុកស្ទឹងហាវ និងបានយកឯកសារពាក់ព័ន្ធដីធ្លី នៅស្រុកស្ទឹងហាវ មកធ្វើការប្តឹងផ្តល់ប្រជាពលរដ្ឋជាម្ចាស់ដីពិតប្រាកដបង្កបញ្ហាស្មុកស្មាញឱ្យរងទុក្ខវេទនារកទីបញ្ចប់គ្មាន។

បច្ចុប្បន្នបងប្អូនរស់នៅតំបន់អូរដំរីភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ថ្វីត្បិតត្រូវបានអាជ្ញាធរមូលដ្ឋានទទួលស្គាល់ជាប្រជាពលរដ្ឋរស់នៅស្របច្បាប់ ប៉ុន្តែផ្ទះសំបែងដីធ្លីមិនទាន់មានប្លង់កម្មសិទ្ធិនៅឡើយទេ ជាពិសេសប្រព័ន្ធភ្លើង និងទឹកស្អាតប្រើប្រាស់។ តែទោះយ៉ាងណាក៏ដោយជុំវិញបញ្ហានេះ ឯកឧត្តមបណ្ឌិត លី សាម៉េត បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា ឯកឧត្តមនឹងធ្វើកិច្ចការនេះជាមួយថ្នាក់ដឹងនាំរដ្ឋបាលខេត្តព្រះសីហនុ ដោយឈរលើភាពត្រឹមត្រូវស្របច្បាប់ ដើម្បីឱ្យបងប្អូន ប្រជាពលរដ្ឋរស់នៅតបន់អូរដំរីជិត ៨០០គ្រួសារទទួលបានបណ្ណ័កម្មសិទ្ធដីធ្លី និងទទួលបានប្រព័ន្ធទឹកភ្លើងប្រើប្រាស់ផ្តល់ការងាយស្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ក្នុងករណីរដ្ឋបាលខេត្តមិនអាចដោះស្រាយជូនប្រជាពលរដ្ឋបានឯកឧត្តម និងនាំយកសំណើរបស់បងប្អូនប្រជាពលរដ្ឋដាក់ជូនសម្ដេចឱ្យបានជ្រាបផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី សាម៉េត ក៏បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនប្រជាពលរដ្ឋរួមមាន៖ សារ៉ុង និងថវិកា រួមនិងកូនឈើធ្នុង ចំនួន ១០០០ដើម កូនចេកលឿង ១០០០ដើម កូនឈើក្រញូង ១០០០ដើម ចែកជូនបងប្អូនប្រជាពលរដ្ឋដែលចូលរួមចំនួន ៧០០នាក់ផងដែរ៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement