Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមាគមរាជសីហ៍ក្រុងព្រះសីហនុ នាំយកអំណោយមនុស្សធម៌ជូនពលរដ្ឋកំពុងជួបការលំបាកមួយគ្រួសារ នៅសង្កាត់១ ក្រុងព្រះសីហនុ

ព្រះសីហនុ៖ លោក ហន សុជាតិ អនុប្រធាន អនុសាខាសមាគមរាជសីហ៍ក្រុងព្រះសីហនុ នៅព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំសមាជិក សមាជិកា សហការជាមួយលោក ញែត ប៊ុនណ្ណាត មេភូមិ៣ សង្កាត់១ និងលោក អឹង ជាវ ចៅសង្កាត់រង ចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋមួយគ្រួសារកំពុងជួបការលំបាក ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រជាពលរដ្ឋកំពុងជួបការលំបាកខាងលើ បឈ្មោះ យី សុធា ជាប្តី អាយុ២១ឆ្នាំ មុខរបរធ្វើសំណង់ ប្រពន្ធឈ្មោះ ទូច លីណា បុខរបរមេផ្ទះ ទើបឆ្លងទន្លេររួចថ្មីៗ បានកូនប្រុស ១ក្នុងបន្ទុក ពួកគាត់រស់ក្រុម២៣ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

អំណោយដែលបានផ្តល់ជូនរួមមាន៖ ទឹកបរិសុទ្ធដបធំ ១យួរ, ម្សៅទឹកដោះគោ ១កំប៉ុងធំ, អង្ករចំនួន ១០គីឡូក្រាម, ប្រេងឆាចំនួន ១ដប, ទឹកប្រេងខ្យងចំនួន ១ដប, ទឹកត្រីចំនួន ១ដប, ទឹកសុីអុីវចំនួន ១ដប, ស្ករសរចំនួន ១គីឡូក្រាម, អំបិលចំនួន ១គីឡូក្រាម, ប៉ីចេងចំនួន ២កញ្ចប់តូច, និងថវិការចំនួន ១២០,០០០៛៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement