Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកាមួយចំនួនដល់បុរសម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បានចាត់តំណាង នាំយកថវិកា របស់អ្នកឧកញ៉ា ចំនួន ៣លានរៀល ជូនអ្នកជំងឺម្នាក់ឈ្មោះ ម៉ែន ភៀន អាយុ៣៦ឆ្នាំ រស់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

សូមបញ្ជាក់ផងដែរថា បុរសជាអ្នកជំងឺខាងលើត្រូវបានអ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារ និងអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួល ពីក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

ជាមួយគ្នានេះ បុរសជាអ្នកជំងឺ និងក្រុមគ្រួសារ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានជួយសង្គ្រោះ និងបានឧបត្ថម្ភថវិកា សំរាប់សម្រាលទុក្ខលំបាក ដល់ក្រុមគ្រួសាររបស់គាត់៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement