Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឯកឧត្តមបណ្ឌិត តាំង សំណាង ព្រមទាំងសមាជិក សមាជិកា សមាគមយុវជនទិសអាគ្នេយ៍ សាខាខេត្តព្រះសីហនុ នាំយកអំណោយជូនពលរដ្ឋ ២គ្រួសារ នៅឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់

ព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត តាំង សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានប្រតិបត្តិសមាគមយុវជនទិសអាគ្នេយ៍ (ក្រុម៥៤) សាខាខេត្តព្រះសីហនុ ព្រមទាំងសមាជិក សមាជិកា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ឈឹម វាសនា ប្រធានក្រុមប្រឹក្សាភិបាលសមាគមយុវជន ទិសអាគ្នេយ៍ (ក្រុម៥៤) ថ្នាក់កណ្តាល បាននាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ចុះចែកជូនដល់គ្រួសារទីទ័លក្រចំនួន ០២គ្រួសារ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នៅភូមិទឹកចេញ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត តាំង សំណាង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើនិងសួរសុខទុក្ខ ព្រមទាំងក្តីអាណិតអាសូរក្រៃលែងពីសំណាក់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងឯកឧត្តមបណ្ឌិត ឈឹម វាសនា ដែលជានិច្ចកាលតែងតែគិតគូសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ និងមានទុក្ខលំបាកដោយមានការយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ពណ៌សម្បូរអ្វីឡើយ។

អំណោយដែលត្រូវផ្តល់ជូនក្នុង ១គ្រួសារ ទទួលបានរួមមាន៖

-អង្គរ ១បាវ ស្មើនឹង ៥០គីឡូក្រាម

– មីម៉ាម៉ា ១កេស

– ទឹកសុទ្ធ ១កេស

– ទឹកត្រី ១យួរ

– ទឹកស៊ីអ៉ីវ ១យួរ

– ត្រីខ ១យួរ

– ប្រេងឆាដបធំ ១ដប

– ថវិការចំនួន ៥៤.០០០រៀល៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement